ដកស្រង់សុន្ទរកថា ក្នុងពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំងប្រទេសចិន (យកពីហ្វេសប៊ុកសម្តេចតេជោ)

នៅព្រឹក ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ នេះ នៅទីក្រុងប៉េកាំងប្រទេសចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី ២ ដែលពិធីនោះក៏មានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងបណ្ដាថ្នាក់ដឹកនាំប្រទេសជាច្រើនទៀតផងដែរ។ ថ្លែងសុន្ទរកថានៅក្នុងឱកាស នៃពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវនេះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថា ដែលមានខ្លឹមសារថា៖ សម្ដេចពិតជារីករាយដែលបានអញ្ជើញមកចូលរួមនៅក្នុងវេទិកានេះ ហើយសម្តេចកត់សម្គាល់ឃើញថាក្នុងរយៈពេលជិត ៦ ឆ្នាំនៃការអនុវត្តន៍កន្លងមក គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» សម្រេចបានផ្លែផ្កាជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើសាកលលោកទាំងក្នុងការតភ្ជាប់រូបវ័ន្ត និងសម្របសម្រួលគោលនយោបាយ ការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលវឌ្ឍនភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃលំហូរពាណិជ្ជកម្ម លំហូរមូលធន លំហូរទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌…

Details