សេចក្តីដកស្រង់ប្រសាសន៍ ពិធីជំនួបប្រចាំឆ្នាំ និងពិសាអាហារសាមគ្គីជាមួយសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា

ឯកឧត្តម វ៉ាង វិនទៀង អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា​ សម្ដេច ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី នាងកញ្ញា ! សមាគមសម្ព័ន្ធខ្មែរ-ចិន រួមចំណែកដល់ស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបាន​ជួបអស់លោកអ្នកសាជាថ្មីម្ដងទៀត បន្ទាប់ពីមួយឆ្នាំមុន​ ដែលយើង​បានជួបគ្នានៅទីនេះ នៅក្នុងថ្ងៃទី ១០ ខែមេសា​ ឆ្នាំ ២០១៨។ មួយឆ្នាំក្រោយ ការជួបគ្នានោះមានព្រឹត្ដិការណ៍​មួយចំនួនបានឆ្លងកាត់​ ដូចឯកឧត្តម ពង្ស ខៀវសែ បានលើកឡើងក្នុងរបាយការណ៍គាត់អម្បាញ់មិញ​នេះ។ ខ្ញុំពិតជាមានមោទនភាពដោយសារការចូលរួមចំណែកពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដែលក្នុងនោះ​ ក៏បានរួមចំណែកយ៉ាងធំធេងចំពោះស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ដែលនាំទៅដល់ការលូតលាស់កំណើនសេដ្ឋកិច្ច​ ឆ្នាំ ២០១៨ រហូតដល់ ៧,៥ %។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្ដែងនូវការស្វាគមន៍យ៉ាងកក់​ក្ដៅ​ចំពោះអ្នកទាំងអស់ដែលបាន​អញ្ជើញចូលរួមនៅឱកាសនេះ។ អរគុណ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ បើតាមលោកប្រធានសមាគម ពង្ស ខៀវសែ ​​​បានឲ្យដឹងថា ថ្ងៃនេះ ក៏មានបងប្អូនជនជាតិចិន ដែលមកពីប្រទេសចិន​មួយចំនួនផងដែរ។ ខ្ញុំសូមស្វាគមន៍​នូវការចូលរួមនៅទីនេះ​ នៅក្នុងពេលវេលា…

Details