សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតជំនួយជប៉ុន

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះបាឡាត់គុណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! ឯកឧត្តម Hidehisa HORINOUCHI អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមនៅក្នុងឱកាសនេះ! សូមគោរព ចំពោះលោកយាយ/តា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរូម ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុននាពេលនេះ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការសប្បាយរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពតសាជាថ្មីម្តងទៀត ដែលក្នុងឆ្នាំនេះ កាលពីលើកមុននោះ គឺមកជួបសំណេះសំណាលជាមួយកម្មករ/ការិនីរបស់យើង។ ឯលើកនេះ យើងមកសម្ពោធដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធផលសំខាន់មួយ ដែលទាក់ទងជាមួយនឹងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រជាជននៅក្នុងខេត្តកំពតរបស់យើងនៅទីនេះ។ ប្រព័ន្ធទឹកស្អាតនៅកំពត ជាគម្រោងមួយ ក្នុងចំណោម ៦ ដែលជប៉ុនបានជួយ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលបានផ្តល់នូវការគាំទ្រ សម្រាប់ការអភិវឌ្ឍកម្ពុជា។ អម្បាញ់មិញ ឯកឧត្តម…

Details