ប្រសាសន៍ក្នុងពិធីសំណេះសំណាល និងពិសាអាហារជាមួយកម្មករធាក់ស៊ីក្លូ ដែលជាសមាជិក នៃមូលនិធិស៊ីក្លូ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងៗ ប្អូនៗ ដែលជាអ្នកធាក់ស៊ីក្លូទាំងអស់ ជាទីមេត្រី! មិនចង់ឲ្យមូលនិធិស៊ីក្លូដំណើរការដូចភ្លើងចំបើង ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានជួបជុំគ្នាសាជាថ្មីម្តងទៀត បន្ទាប់ពីមូលនិធីរបស់យើងចាប់ ដំណើរការកាលពីឆ្នាំកន្លងទៅ។ ខ្ញុំពិតជាមានអារម្មណ៍រីករាយ ដោយសារតែឃើញវឌ្ឍនភាព និងការរីកធំធាត់ ហើយបានដំណើរការ។ ដំណើរការនេះ មិនមែនជាដំណើរការមួយថ្ងៃពីរថ្ងៃ ឬក៏ដំណើរការតាមរបៀបភ្លើងចំបើងទេ។ អ្វីដែលខ្ញុំចង់បាន ខ្ញុំចង់ឲ្យដំណើរការនេះ បានប្រព្រឹត្តទៅក្នុងរយៈពេលវែង ដែលកម្មករស៊ីក្លូរបស់យើងទទួលបាននូវផលប្រយោជន៍ពីមូលនិធិ ដែលយើងបានរៀបចំនេះ។ អរគុណអ្នកឧបត្ថម្ភគាំទ្រទាំងឡាយ ដែលបានរួមចំណែកចូលក្នុងមូលនិធិនេះ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះ ឯកឧត្តម ឃួង ស្រេង ដែលបានដឹកនាំនូវមូលនិធិនេះ ហើយដែលបានធ្វើកិច្ចការទាំងប្រាំបួន ដូចដែលបានរៀបរាប់មកនេះ ដែលខ្ញុំចាត់ទុកថា នេះជាកិច្ចការស្នូលមួយ ដែលយើងត្រូវធ្វើបន្តទៅទៀត សម្រាប់បម្រើឲ្យនូវសេចក្តីត្រូវការ និងការបន្តដំណើរឈានទៅមុខ នៃមូលនិធិ ដើម្បីជាប្រយោជន៍ចំពោះកម្មករធាក់ស៊ីក្លូរបស់យើង។ ខ្ញុំអរគុណជាមួយនឹងអ្នកឧបត្ថម្ភគាំទ្រទាំងឡាយ ដែលបានរួមចំណែកចូលក្នុងមូលនិធិនេះ ជាមួយនឹងថវិការបស់ខ្ញុំ ថវិការបស់ឯកឧត្តម ឃួង ស្រេង និងថវិកាដែលចូលទៅដោយអ្នកឧកញ៉ា ក៏ដូចជា សប្បុរសជននានា ដែលចូលប្រចាំឆ្នាំ។ ថ្ងៃនេះ ខ្ញុំក៏សូមបញ្ជាក់ថា…

Details