សេចក្តីដកស្រង់ប្រសាសន៍សង្កថា បើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី ៤

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា( Hidehisa Horinouchi) អគ្គរដ្ឋទូតសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក សូហ្កាណូ យូអ៊ីឈិ( Sugano Yuichi)ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពនឹករលឹក និងជាទីស្រលាញ់។ អរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលផ្ដល់ជំនួយក្នុងរយៈពេលកន្លងទៅ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានរួមជាមួយនឹង ឯកឧត្តមអគ្គរដ្ឋទូត ក៏ដូចជា ឯកឧត្តម លោកជំទាវលោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណង ពីប្រទេសជប៉ុន។ ដូចដែលឯកឧត្តម ឃួង ស្រេង និង ឯកឧត្តមអគ្គរដ្ឋទូតជប៉ុន ក៏បានលើករួចមកហើយដែរ លើកនេះគឺជាលើកទី៤ ដែលយើងបានធ្វើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីរំដោះទឹកនិងកែលម្អប្រព័ន្ធលូ នៅក្នុងក្របខ័ណ្ឌទីក្រុងភ្នំពេញ ដែលវានឹងផ្ដល់នូវផលប្រយោជន៍យ៉ាងធំ សម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញរបស់យើង។ ខ្ញុំសូមយកឱកាសដើម្បីថ្លែងជូននូវការអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់នូវជំនួយក្នុងរយៈពេលកន្លងទៅ។ ជានិមិត្តរូបថ្ងៃនេះ…

Details