សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកត្រាំកក់ ខេត្តតាកែវ

រយៈ ១៥ ខែកន្លងមក នៃការចុះជួបកម្មរករ … ដំបូងបំផុត ជូនពរចំពោះអ្នកដែលបានចូលរួមនៅទីនេះ ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្លងពី ២០១៨ ចូលដល់ឆ្នាំ ២០១៩ ដែលទើបនឹងបាន ៩ ថ្ងៃនេះ សូមឲ្យអ្នកទាំងអស់គ្នា ទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន។​ យើងមិនមែនអាចារ្យ វាពិបាកបន្ដិច ទាន់តែអាចារ្យ ស៊ូ ភិរិន្ទ បានពូកែខាងឲ្យពរ​។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានមកសងបំណុលសម្រាប់អ្នកខេត្តតាកែវ។ ថ្ងៃនេះ ចាត់ទុកថា ជាថ្ងៃសងបំណុល ព្រោះថា អ្វីដែលខ្ញុំបាននិយាយរួចមកហើយ អំពីដំណើរនៃការជួបចំពោះកម្មកររហូតដល់អស់ នៅទូទាំងប្រទេស។ បន្ទាប់ទៅ នៅបន្តជុំតទៅទៀត នេះនៅតែជាជុំទីមួយនៅឡើយទេ ទោះបី​ជាយើងចាប់ផ្ដើមពីឆ្នាំ ២០១៧ ២០១៨ ហើយឥឡូវដើមឆ្នាំ ២០១៩ គិតទៅវា ៣ ឆ្នាំហើយ បើនិយាយពីក្បាលឆ្នាំ។…

Details