សម្តេចតេជោ ហ៊ុន សែន ប្រាប់វិនិយោគិនចិនឲ្យចាប់យកការវិនិយោគនៅកម្ពុជា ព្រោះមានសក្តានុពលខ្ពស់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឲ្យវិនិយោគិនចិនមកពីក្រុមហ៊ុនធំៗសម្លឹងចាប់យកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រោះថាកម្ពុជាកំពុងមានសក្តាជាច្រើនសម្រាប់ធ្វើការវិនិយោគ។ ការថ្លែងអូសទាញអ្នកវិនិយោគចិនឲ្យមកវិនិយោគនៅកម្ពុជានេះ បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ។ នៅមុនពេលសម្តេចឡើងថ្លែងបង្ហាញពីសក្តានុពលនៃកាវិនិយោគនៅក្នុងប្រទេសកម្ពុជានោះ តំណាងក្រុមហ៊ុនវិនិយោគរបស់ចិន បានធ្វើបទបង្ហាញពីសកម្មភាពវិនិយោគរបស់នៅក្នុងប្រទេសកម្ពុជា មានដូចជា ការវិនិយោគសាងសង់តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ វិនិយោគថាមពលវារីអគ្គិសនី ការកសាងស្ពាន ថ្នល់ ធនាគារ អចលនទ្រព្យ និងការវិនិយោគលើវិស័យសំខាន់ជាច្រើនទៀត។ តំណាងក្រុមហ៊ុនទាំងនោះ ក៏បានចោទសួរសំណួរមួយចំនួនពាក់ព័ន្ធឱកាសនៃការវិនិយោគ ក៏ដូចជាកិច្ចសម្របសម្រួលនានាពីរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចផ្ទាល់ នឹងបន្តជំរុញលើកទឹកចិត្ត និងគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងអ្នកវិនិយោគចិនដែលមានវត្តមាននៅកម្ពុជា និងអ្នកដែលមានគម្រោងទៅវិនិយោគក្នុងប្រទេសកម្ពុជានាអនាគតផងដែរ។ ក្រៅពីការអះអាងគាំពារសម្រាប់អ្នកវិនិយោគរបស់ចិននៅកម្ពុជាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីសក្តានុពល និងឱកាសជាច្រើនទៀត សម្រាប់ចាប់យកការវិនិយោគនៅកម្ពុជាផងដែរ។ នៅចំពោះមុខអ្នកវិនិយោគធំៗរបស់ចិន សម្តេចតេជោនាយករដ្ឋមន្ត្រី…

Details