សម្តេចតេជោ ចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន ចំនួន ៦

… នៅព្រឹកថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗ នៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជាចំនួន ៦។ កិច្ចសន្ទនានេះក៏មានការចូលរួមពី លោក ឈិន ចូវ អនុប្រធាន នៃក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្ម អន្តរជាតិ ចិន លោក ឈិន វូ អភិបាលតំបន់ស្វយ័តក្វាងស៊ី រួមទាំងតំណាងក្រុមហ៊ុន ព្រមទាំងមានអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។ លោក ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ក៏ដូចជាប្រជាជនចិន បានចាត់ទុក សម្តេចតេជោ គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អទុកចិត្តបានរបស់ប្រទេស និងប្រជាជនចិន។ សម្តេចតេជោ គឺជាមេដឹកនាំអាស៊ានមួយរូប ដែលមានវត្តមានអញ្ជើញមកចូលរួមពិព័រណ៌ចិន-អាស៊ាន និងវេទិកាធុរកិច្ចចិន-អាស៊ាន ច្រើនជាងគេនៅទីក្រុងណាននីង។ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ និងអបអរសាទរចំពោះកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញការវិនិយោគពីប្រទេសចិនទៅកាន់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេល…

Details

សម្តេចតេជោ ហ៊ុន សែន ដាក់សំណើទៅប្រធាន គ.ជ.ប សុំទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ ដែលត្រូវជំនួសកៅអីអ្នកតំណាងរាស្ត្រ ដែលសុំលាលែងមកបំពេញការងារ ក្នុងរាជរដ្ឋាភិបាល

photo_2018-09-11_13-14-55FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីស្នើសុំឲ្យ គ.ជ.ប មេត្តាទទួលស្គាល់បេក្ខជនជាប់ឆ្នោតអ្នកតំណាងរាស្ត្រ ត្រូវចូលជំនួសកៅអីអ្នកតំណាងរាស្ត្រ ដែលបានសុំលាលែង មកបំពេញការងារក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។

ថ្នាក់ដឹកនាំខេត្តខ្វាងស៊ី ផ្តល់អង្ករផ្កាម្លិះតម្លៃ១លានដុល្លារ ដល់សម្តេចតេជោ ហ៊ុន សែន ជួយជនរងគ្រោះទឹកជំនន់

FN ៖ លោក លូ ស៊ីនសឺ លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី បានផ្តល់អង្ករផ្កាម្លិះតម្លៃប្រមាណ ១លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិទឹកជំនន់។ ការផ្តល់នេះបានធ្វើឡើងក្នុងពេលដែលលោក លូ ស៊ីនសឺ អញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ទីកន្លែងសម្តេចតេជោ អញ្ជើញចូលរួមតាំងពីព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយ និងអរគុណនូវសមានចិត្តរបស់រដ្ឋាភិបាល និងប្រជាជនខេត្តក្វាងស៊ី ចំពោះអំណោយជាអង្ករតម្លៃ១លានដុល្លារនេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចនឹងយកអង្ករទាំងនេះ ជូនកាកបាទក្រហមកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ លោក លូ ស៊ីនសឺ ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលតែងបានអញ្ជើញចូលរួមការតាំងពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលមកដល់ពេលនេះមានចំនួន១១លើកមកហើយ។ លោក លូ…

Details