សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកកៀនស្វាយ ខេត្តកណ្តាល

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំសាជាថ្មីម្ដងទៀត បើទោះបីជាទីកន្លែងខុសគ្នា ក៏ប៉ុន្តែមុខសញ្ញានៃការជួប គឺដូចគ្នា ទាក់ទងជាមួយនឹងដំណើរការការចុះសំណេះសំណាល និងសួរសុខទុក្ខ​ចំពោះកម្មករ/ការិនី។ ដូចដែលពូបាននិយាយកាលពីមុនយុទ្ធនាការបោះឆ្នោតថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ខ្ញុំនឹងបន្តធ្វើដំណើរចុះសាកសួរសុខទុក្ខចំពោះកម្មករ/ការិនីជាបន្តទៀត។ ហើយប្រសិនបើគណបក្សប្រជា​ជនមិនឈ្នះឆ្នោតទេនោះ គឺខ្ញុំនឹងមិនទៅដណ្ដើមការងារចំពោះអនាគតនាយករដ្ឋមន្រ្តីនោះទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អ្វីៗបានច្បាស់ហើយ។ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥ អាសនៈ លើ ១២៥ អាសនៈ ក្នុងសភា កាលពីអាទិត្យមុន ដោយសារតែព្រឹកថ្ងៃទី ១៥​ គឺគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោតមិនទាន់​បាន​ប្រ កាសលទ្ធផលផ្លូវការ។ ដូច្នេះ ពេលនោះ ខ្ញុំមិនទាន់ហ៊ានអះអាងថា គណ​បក្សប្រជាជនបានប៉ុន្មានអាសនៈនោះទេ។ ល្ងាចថ្ងៃទី ១៥ ខែសីហា កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានធ្វើការប្រកាសរួចរាល់ហើយថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥ អាសនៈ លើ ១២៥ អាសនៈ គឺស្មើនឹង ១០០% តែម្ដង។ ដូច្នេះ តួនាទីដែលជាអនាគតនាយករដ្ឋមន្រ្តី ក៏បានច្បាស់លាស់ហើយដែរ ថែមទាំងមានការចាត់តាំងរួចជាស្រេចពីសំណាក់ព្រះមហាក្សត្រ ដើម្បីឲ្យផ្គូផ្គងសមាជិករាជរដ្ឋាភិបាល ដើម្បីសុំការទុកចិត្តពីសភា។ ប្រដៅឲ្យដឹង ភាពខុសគ្នារវាងពាក្យ…

Details

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

FN ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះនឹងធ្វើឡើង នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រក្នុងការចាត់តាំងសម្តេចជានាយករដ្ឋមន្ត្រី គឺខុសពីការតែងតាំង។ ក្នុងន័យនេះសម្តេចតេជោ ស្នើឲ្យអ្នករិះគន់បែងចែងឲ្យច្បាស់ពីខ្លឹមសារនៃការចាត់តាំង និងតែងតាំង។ * សម្តេចតេជោ ហ៊ុន សែន បានហៅអ្នករិះគន់ទាំងឡាយថា សូម្បីពាក្យតែងតាំង និងចាត់តាំងបែងចែកគ្នាមិនច្បាស់ផង តើឲ្យទៅធ្វើការងារអ្វីផ្សេងទៅកើត។ * សម្តេចតេជោ ហ៊ុន សែន បានហៅការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលប់ ជាការសម្រេចចិត្តក្នុងការជ្រើសយកការអភិវឌ្ឍ…

Details