Status លើហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន អំពីដំណើរការបោះឆ្នោតនៅកម្ពុជា

កម្ពុជាបានសម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមរយៈលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត (៨២,៨៩%) នៃចំនួនអ្នកបោះឆ្នោតសរុប (៨.៣៨០.២១៧) និងមានគណបក្សនយោបាយចំនួន (២០) បានចូលរួម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុត គាំទ្រការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ បងប្អូនបានបង្ហាញនូវឆន្ទះដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ ការបោះឆ្នោតកន្លងទៅនេះ គឺបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហឹង្សាទៀតផង។ ទន្ទឹមនឹងនេះដែរ គឺមានអ្នកសង្កេតការណ៍ជាតិនៃសហគមន៍អង្គការមិនមែនរដ្ឋាភិបាលប្រមាណ ជាង ៩ ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង ​៥០០ នាក់ ក៏បានចូលរួមអង្កេត តាមដាន និងពិនិត្យដំណើរការបោះឆ្នោតដោយហ្មត់ចត់បំផុត។ កម្ពុជា ដែលជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពត្រឹមត្រូវ គឺនឹងបន្តរៀបចំការបោះឆ្នោតនៅរៀងរាល់ ៥ឆ្នាំម្តងនៅថ្ងៃអាទិត្យក្នុងសប្តាហ៍ទី ៤ នៃខែកក្កដា ដើម្បីពលរដ្ឋមានឱកាសចូលរួមបោះឆ្នោតសម្រេចជោគ​វាសនាប្រទេសជាតិទាំងអស់គ្នាដោយសេរី នឹងដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋអោយកាន់តែរឹងមាំថែមទៀតនៅក្នុងប្រទេស។…

Details

គ.ជ.ប ចេញសេចក្តីប្រកាសបង្ហាញពីចំនួនសន្លឹកឆ្នោត ដែលគណបក្សនីមួយៗទទួលបាន

FN ៖ ទន្ទឹមគ្នានឹងការប្រកាសអំពីចំនួនប្រជាពលរដ្ឋ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦នេះ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបង្ហាញលម្អិតអំពីចំនួនសន្លឹកឆ្នោតសរុប ដែលគណបក្សនីមួយៗដែលចូលរួមប្រកួតប្រជែងទទួលបានផងដែរ។ សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីរាប់សន្លឹកឆ្នោតជាបន្តទៀតនៅគ្រប់ការិយាល័យទាំង២២,៩៦៧ហើយនោះ ឃើញអត្រាប្រជាពលរដ្ឋដែល បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បានកើនពី ៨២.១៧% ទៅដល់ ៨២.៨៩ភាគរយ។ ខាងក្រោមនេះជាចំនួនសំឡេងសរុប និងភាគរយ ដែលគណបក្សនយោបាយនីមួយៗទទួលបាន៖ ១៖ គណបក្សខ្មែរួបរួមជាតិ ទទួលបានសំលេងគាំទ្រចំនួន ៩៩,៣២០ ចំនួន ១.៥៦% ២៖​ គណបក្សមាតុភូមិយើង ទទួលបានសំលេងគាំទ្រចំនួន ៩,១៤១ ចំនួន ០.១៤% ៣៖ គណបក្សពន្លឺថ្មី ទទួលបានសំឡេងគាំទ្រចំនួន ១៣,៥៤០ ចំនួន០.២១% ៤៖ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៤៥,៣២២ ចំនួន ០.៧១% ៥៖ គណបក្សខ្មែរក្រោក ទទួលបានសំឡេងគាំទ្រចំនួន ២១,៩០០ ចំនួន ០.៣៤% ៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៥៥,៩១២ ចំនួន ០.៨៨% ៧៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន…

Details