សម្តេចតេជោ ហ៊ុន សែន ជួបគណៈប្រតិភូអន្តរជាតិ សង្កេតការណ៍បោះឆ្នោតនៅកម្ពុជា

នៅវិមានសន្តិភាព ព្រឹកថ្ងៃ សៅរ៍ ១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបប្រតិភូអន្តរជាតិសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាចំនួន ៥ ក្រុម។ ប្រតិភូទាំង ៥ នោះរួមមាន ១)ប្រតិភូអ្នកសង្កេតការណ៍ចិន ដឹកនាំដោយលោក Ding Winchao អគ្គនាយកគណបក្សកុម្មុយនីស្តចិន, ២)ប្រតិភូឥណ្ឌូនេស៊ី មកពីគណបក្សគោលការណ៍ និងសមាគមអ៊ីស្លាមទាំងអស់នៃប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក អាគង់ ឡាក់ហ្សូណូ Agung Laksono ជាប្រធានអង្គការ CAPDI, ៣)ប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយ លោក Jose De Venecia ជាអតីតប្រធានសភាហ្វីលីពីន, ៤)ប្រតិភូមកពីអង្គការ CDI ដឹកនាំដោយ លោក Adres…

Details

គ.ជ.ប ចេញសេចក្តីប្រកាស សរុបព្រឹត្តិការណ៍ទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោត២១ថ្ងៃ នៅកម្ពុជា

fn-2018-07-28-11-37-09-0FN ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយទៀត បង្ហាញលទ្ធផលសរុបព្រឹត្តិការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ រយៈពេល២១ថ្ងៃ ដែលបានបិទបញ្ចប់នៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ។

តាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាន បញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃមកនេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង២០ មានប្រជាពលរដ្ឋ ចេញទៅហែរក្បួនប្រមាណជិត២លាននាក់ ដែលធ្វើសកម្មភាពឃោសនានៅតាមដងផ្លូវ ប្រជុំ និងចែកខិត្តបណ្ណ។

ចំពោះរថយន្តដែលបានប្រើប្រាស់ក្នុងរយៈពេលឃោសនានេះ គឺមានប្រមាណជាង៦ម៉ឺនគ្រឿង ចំណែកម៉ូតូមានប្រមាណជាង៣សែនគ្រឿងផងដែរ៕