ការដកស្រង់សេចក្ដីថ្លែងការណ៍ សម្ដេចតេជោ បិទយុទ្ធនាការឃោសនាបោះឆ្នោត

១. សេចក្តីថ្លែងនៅការជួបជុំកោះពេជ្រ ហ៊ោមួយ! លេខ ២០ ឈ្នះទេ? បើឈ្នះហ៊ោមួយ! ជយោ          គណបក្សប្រជាជនកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា! ស្វាគមន៍ភ្ញៀវ អ្នកប្រជាធិបតេយ្យនិយមកណ្តាល, ICAPP ថ្ងៃនេះ យើងធ្វើពិធីបិទយុទ្ធនាការនៃយុទ្ធនាការឃោសនាបោះឆ្នោ​ត ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ២១ ថ្ងៃរួចមកហើយ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន នៃសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជានារាជធានីភ្នំពេញ ហើយក៏សូមស្វាគមន៍ចំពោះវត្តមានពីសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជារាប់សិបម៉ឺននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្តាប់ការផ្សាយបន្តផ្ទាល់ មុននឹងការដង្ហែក្បួនបិទយុទ្ធនាការរបស់យើងចាប់ផ្តើម។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងនូវការស្វា​គមន៍ចំពោះឯកឧត្តម Andrés Pastrana អតី​​តប្រធានាធិបតី Colombia និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI (Centrist Democrat International) ឯកឧត្តម ហ្សក ឌីវីនី​ស៊ែ អតីតប្រធានសភាហ្វីលីពីន និងជាសមាជិកស្ថាបនិក ICAPP និង CDI ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត រួមមានអនុប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់។…

Details

គ.ជ.ប ចេញសេចក្តីអំពាវនាវស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

fn-2018-07-27-11-42-28-0FN ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញលិខិតមួយ ដោយអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គ.ជ.ប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

តាមសេចក្តីអំពាវនាវ បានឲ្យដឹងថា «យោងតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គ.ជ.ប សួមអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១២៖០០យប់ ថ្ងៃទី២៧ រហូតដល់ម៉ោង១២៖០០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសដឹកនាំសមាជិក សមាជិកា ប្រមាណ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ

FN​ ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញដឹកនាំសមាជិក សមាជិកា ប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទីលានកោះពេជ្រ និងវត្តបុទុមវត្តី រាជធានីភ្នំពេញ។ ការដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនដោយថ្មើជើងចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឆ្ពោះទៅវត្តបុទុមវត្តី។ មុននឹងចេញដង្ហែក្បួនសម្តេចប្រមុខបក្សកាន់អំណាច បានថ្លែងសារនយោបាយជូនមហាជន ហើយព្រឹត្តិការណ៍នេះមានការផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។ ក្នុងនោះទូរទស្សន៍ Fresh News ដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះ ក៏នឹងផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នេះផងដែរ។ ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ថ្ងៃនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា​​ទាំងអស់ដែលបានគាំទ្រសម្តេចជាបេក្ខជននាយករដ្ឋ ដែលនេះបង្ហាញពីការសាមគ្គីដ៏ខ្លាំងក្លានៅក្នុងបក្ស។ * សម្តេចតេជោ ហ៊ុន…

Details