កម្ពុជា-ឡាវ បើកកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការ-បង្រ្កាបបទល្មើស

FN ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ​នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានបើកកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជាមួយ​អគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការចូលរួមពី ​លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាង​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលេជាតិ និងលោក KHMHOUNG SENGPHASEUTH អគ្គនាយករង នៃអគ្គនាយកដ្ឋានតម្រួត។ លោក​ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានជម្រាបជូន លោក KHMHOUNG SENGPHASEUTH និងគណៈប្រតិភូ​ថា នៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដូច្នេះហើយកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បាននិងកំពុងត្រៀមលក្ខណៈ ដើម្បីការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៃការបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមការគ្រោងទុក និងប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា​។ ដោយឡែកពាក់ព័ន្ធនឹងបទល្មើសវិញ កន្លងមកកម្ពុជាតែងតែបានសហការល្អ ជាមួយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិក្នុងការផ្តល់ព័ត៌មាន និងបទពិសោធន៍ ។…

Details

ខួប២៥ឆ្នាំ នៃការដោះមីននៅកម្ពុជារបស់អង្គការ «ម៉ែក», ទេសរដ្ឋមន្ដ្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល «អង្គការម៉ែក» ចូលរួមក្នុងវិស័យនេះ

FN ៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ក្នុងខួបទី២៥ឆ្នាំ របស់អង្គការ ម៉ែក ដែលធ្វើការលើវិស័យមីន​ក្នុងប្រទេសកម្ពុជា នៅខេត្តបាត់ដំបង។ លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ​ប្រតិបត្តិករដោះមីនទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចប្រកបដោយហានិភ័យខ្ពស់បំផុត និងថ្នាក់ដឹកនាំអង្គការ ម៉ែក ដែលបានខិតខំស្វែងរកធនធានដោយខ្លួនឯង មកបោសសម្អាតមីននៅ​​កម្ពុជាតំាងពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ហើយអង្កការម៉ែក តែងតែសហការយ៉ាងល្អ ជាមួយអាជ្ញាធរមីន និងអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់។ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន សូមគាំទ្រយ៉ាងខ្លាំងចំពោះផែនការ បោសសម្អាតមីនរបស់អង្កការ ម៉ែក ដែលឆ្លើយតបទៅតាម ផែនការយុទ្ធសាស្ត្រជាតិ វិស័យសកម្មភាពមីន (NMAS) និងសមត្ថផលនានា ដែលអង្ការម៉ែក សម្រេចបាននាពេលកន្លងមក រួមមាន ​បោសសម្អាតដីបាន ៤៧,១២៥,៦០៩ ម៉ែត្រការ៉េ មីនប្រឆំាងមនុស្ស​៣,៥០៤២​គ្រាប់ មីនប្រឆាំងរថក្រោះ​៣៦១​គ្រាប់ គ្រាប់មិនទាន់ផ្ទុះ​១៤,៤៧៥​គ្រាប់…

Details