ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅខេត្តកំពង់ចាម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨នៅក្នុងខេត្តកំពង់ចាម។ ពិធីសំណេះសំណាលនឹងធ្វើឡើងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ផ្តើមសុន្ទរកថាក្នុងវេទិកាសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីនៅស្រុកជើងព្រៃ នៅខេត្តកំពង់ចាមនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយខ្លាំងណាស់ ដែលបានជួបកម្មករ កម្មការិនីនៅខេត្តកំពង់ចាម ហើយបានចាត់ទុកជំនួបនាព្រឹកនេះ គឺជាជំនួបដ៏ធំមួយព្រោះមានកម្មករ កម្មការិនីរហូតដល់ទៅជាង ២ម៉ឺននាក់។ * សម្តេចតេជោ ហ៊ុន សែន បានពន្យល់ពីមូលហេតុដែលសម្តេចជ្រើសយកការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ បើតាមសម្តេចការជ្រើសយកការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ក៏ព្រោះតែឆ្លើយតបតម្រូវការ ការងារមមាញឹក និងមួយវិញទៀត ដើម្បីបានពិនិត្យសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកំពុងសាងសង់ ជាពិសេសផ្លូវថ្នល់។ * សម្តេចតេជោ…

Details

គ.ជ.ប ផលិតសៀវភៅសម្រាប់អ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យកាន់តែយល់ច្បាស់

fn-2018-06-06-11-49-11-0FN ៖ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយសៀវភៅ សម្រាប់អ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីពន្យល់រៀបរាប់ប្រាប់ប្រជាពលរដ្ឋ ឲ្យកាន់តែយល់ច្បាស់ ពីការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខុះ៕

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធទាំងអស់ សុខសប្បាយទេក្មួយៗ?​ … អរគុណណាស់ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកកាន់ខេត្តកំពង់ចាម ហើយដែលជាទិសដៅមួយក្នុងចំណោមទិសដៅ ដែលខ្ញុំត្រូវធ្វើដំណើរចុះជួបកម្មករ/ការិនី។ ថ្ងៃនេះ អាចចាត់ទុកថា ជាជំនួបដ៏ធំមួយ ដែលយើងមានកម្មករ/ការិនីរហូតដល់ជាង ២ ម៉ឺន ២ ពាន់នាក់ មកចូលរួម។ អនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗជាកម្មករ/ការិនីទាំងអស់ ដែលបានចូលរួម ហើយសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលបានសហការជាមួយនឹងអាជ្ញាធរដែនដី សម្រាប់ការរៀបចំនូវជំនួបនេះ។ អរគុណចំពោះម្ចាស់រោងចក្រទាំង ៨ ដែលបានផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនីបានមកជួបខ្ញុំនៅថ្ងៃនេះ ជាមួយនឹងការឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍ពេញមួយថ្ងៃ នៅថ្ងៃនេះបន្ថែមទៀត។ ធ្វើដំណើរដោយឧទ្ធម្ភាគចក្រ ព្រោះការងារនៅភ្នំពេញច្រើន ថ្ងៃនេះ ក្មួយៗពិតជាបានក្រោកពីយប់ ដើម្បីធ្វើដំណើរមកកាន់ទីនេះ ប៉ុន្តែពូក៏ត្រូវក្រោកពីព្រឹកដែរ។ ដោយ​សារ​តែឃើញថា កម្មវិធីនៅឯភ្នំពេញមមាញឹកខ្លាំងពេក ពូក៏ធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ ក្មួយៗអាចសួរថា ហេតុអ្វីចម្ងាយត្រឹមតែ ១ ម៉ោងកន្លះ ពីផ្ទះរបស់ពូ មកកាន់ទីនេះ ហើយចាំ​បាច់ធ្វើដំណើរមានឧទ្ធម្ភាគចក្រ? នោះក៏ជាសំណូមពរ នៃការងារដែលមានយ៉ាងច្រើន។ ពូក៏ចង់ពិនិត្យមើលផ្លូវដែលយើងបានសាងសង់ ចេញពីទីក្រុងភ្នំពេញមកថ្នល់បំបែក ហើយកាត់តាមស្រុកបាធាយ ជើងព្រៃ រហូតមកដល់ស្គន់…

Details