សេចក្តីដកស្រង់ប្រសាសន៍ បិទការប្រកួតកីឡាជាតិ លើកទី ២

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង ឱកាសនេះ ក៏ដូចជា បងប្អូនជនរួមជាតិ ដែលទស្សនាការផ្សាយបន្តផ្ទាល់ ទាំងនៅក្នុងប្រទេស និងនៅក្រៅ ប្រទេស រាប់ទាំងបងប្អូនកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលកំពុងស្ថិតនៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល ដែលកំពុងទស្សនាការផ្សាយបន្តផ្ទាល់ពីទីនេះ! កីឡាជាតិលើកទី ២៖ កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឍ ថ្ងៃនេះ យើងជួបជុំគ្នាសាជាថ្មីម្តងទៀត បន្ទាប់ពីការជួបជុំនាថ្ងៃបើក (កាលពី)ថ្ងៃទី ២៥ ឧសភា កន្លងទៅ។ កម្មវិធីជួបជុំដើម្បីបិទការប្រកួតកីឡាជាតិ លើកទី ២ ធ្វើឡើងនៅក្នុងបរិយាកាសដ៏សប្បាយរីករាយ ក្រោមដំ បូលសន្តិភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ប្រធានបទដែលបានជ្រើសរើស សម្រាប់ការប្រកួតលើកទី ២ នេះ  “កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឍ” គឺជាគោលបំណងធំ ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា បានរៀបចំឡើងពិតជាត្រឹមត្រូវ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម ហង់ ជួនណារ៉ុន, ឯកឧត្តម…

Details