សេចក្តីដកស្រង់ប្រសាសន៍ ប្រគល់រង្វាន់ជ័យលាភី មេដាយមាសកីឡាតេក្វាន់ដូ ជើងឯកអាស៊ី លើកទី ៩ នៅប្រទេសម៉ុងហ្គោលី

ប្រារព្ធពិធីពីរក្នុងពេលតែមួយ ថ្ងៃនេះ យើងធ្វើពិធីពីរជាប់គ្នា។ ពិធីទី ១ គឺស្វាគមន៍ និងផ្តល់នូវរង្វាន់ សម្រាប់កីឡាតេក្វាន់ដូ ដែលទើបនឹងទទួលជោគជ័យនៅឯប្រទេសម៉ុងហ្គោលី ហើយទី ២ ក៏បាននឹងបន្តផ្តល់នូវការឧបត្ថម្ភសម្រាប់កីឡាយើងហៅថាបោះប៊ូលទៅចុះ គេហៅ ប៉េតង់ ប៉ុន្តែ យើងថាបោះប៊ូល អញ្ចឹង ទៅវាស្រណុកស្តាប់ គឺកម្រិតថ្នាក់ពិភពលោក ដែលយើងបានទទួលសាជាថ្មីម្តងទៀត។ បានដោះស្រាយនូវប្រាក់រង្វាន់រួចមកហើយដែរ តែនៅសល់ប្រាក់របស់ខ្ញុំ ដែលថ្ងៃនេះក៏ត្រូវបានចេញ គិតមើលទៅ គឺ ១៩៥.៦៥០ ដុល្លារ(អាមេរិក)។ ចេញថ្ងៃហ្នឹង ចេញចង់ធំជាងប្រាក់ខាងរដ្ឋ។ ថវិការដ្ឋផ្សេង ថវិការបស់ខ្ញុំផ្សឹង។ អញ្ចឹងទេ តែកាលណាទទួលជោគ ជ័យ ច្រើនមែនទែន ខ្ញុំត្រូវតែបញ្ចាំផ្ទះយកលុយមកបើក(ជូនកីឡាករ/ការិនី)។ កីឡាករខ្លះបានទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ខ្ញុំសូមអញ្ជើញក្មួយ សុភ័ក្រ ចាន់ឧត្តម និងអ្នកដែលទទួលមេដាយមាសដទៃទៀតនៅផ្នែកតេក្វាន់ដូឡើងក្រោកឈរឡើង។ សុទ្ធតែមេដាយមាសហើយ? មេដាយប្រាក់/សំរឹទ្ធអង្គុយចុះ។ សុំមើលមុខពួកមេដាយមាស ព្រោះខ្លះមានមេដាយមាសផង មេដាយមាសច្រើន ហើយក៏មេដាយប្រាក់ច្រើនផង។ សុំអង្គុយចុះ។ ឥឡូវ សូមអញ្ជើញខាងមេដាយប្រាក់ងើបឡើង។ មេដាយប្រាក់ ២ នាក់។​…

Details

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ហាត់ប្រាណទុកអោយហើយ កម្មវិធីច្រើន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមនូវក្នុងការចែកសញ្ញាបត្រជូនជ័យលាភី ចំនួន ៣.៩៥៩ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ថ្ងៃនេះ គឺស្អកក​បន្តិច ប្រហែលជាបញ្ហាបណ្តាលមកពីហាត់ប្រាណជ្រុលពីម្សិលមិញនេះ។ គួរតែនិយាយដែរ … រឿងជញ្ជីង …ជញ្ជីងខ្ញុំយកទៅដល់ថ្នាក់នាយកដ្ឋានមាត្រសាស្ត្ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប៉ុន្តែឃើញថាខុសគ្នាទំាងអស់។ ជញ្ជីងដែលយកមកថាត្រូវហ្នឹង គឺខុសតែម្តង។ គ្រាន់តែអាត្រូវបីខុសគ្នាទំាងបី ​…។ ម្សិលមិញ ហាត់ៗទៅ មកថ្លឹងនឹងជញ្ជីងទិញបានថ្មី ខុសគ្នាដាច់ស្រឡះតែម្តង … រាងចុះគីឡូវាធ្ងន់បន្តិច ដោយសារតែម្សិលមិញរត់រហូតទៅដល់ ៨០ នាទី ឯណោះ ហើយទម្លាក់កាឡូរីរហូតទៅដល់ជិត ៩០០។ ដូច្នេះ វាធ្វើឱ្យធ្លាក់ខ្លំាង។ ព្រឹកមិញនេះចេញមក ថ្លឹងនៅសល់តែក្រោម ៧១ (គីឡូ) …។ ថ្ងៃនេះ មិនជានិយាយច្រើនទេ។ ថ្ងៃនេះ…

Details

គ.ជ.ប កំណត់តួនាទី និងភារកិច្ចសម្រាប់អ្នកសង្កេតការណ៍ ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦

fn-2018-05-21-19-08-25-0FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃ​នេះ បានចេញសេចក្តីប្រកាសមួយ ដោយបង្ហាញពីតួនាទី និងភារកិច្ចសម្រាប់អ្នកសង្កេតការណ៍ ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។