ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

FN ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។ ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គីនៃកម្លាំងមហាជន។ *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហូបផ្លែឈើត្រូវនឹកដល់អ្នកដាំ។ ក្នុងន័យនេះ សម្តេចចង់រំលឹកដល់ព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានបង្កើតកាកបាទក្រហមកម្ពុជា និងបានប្រឹងប្រែងលះបង់អស់ព្រះកាយពល…

Details

គ.ជ.ប បោះពុម្ពសៀវភៅក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ក្នុងដំណើរការបោះឆ្នោត!

fn-2018-05-05-07-47-13-0FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានបោះពុម្ពសៀវភៅក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការផ្សព្វផ្សាយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

សៀវតូចទំហំ A5 ដែលមានក្របពណ៌ផ្ទៃមេឃ និងមានកម្រាស់១៥ទំព័រ ត្រូវបាន គ.ជ.ប បោះពុម្ពចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនេះ មានគោលបំណងឱ្យយល់ដឹងបន្ថែមទៀតពីតួនាទីរបស់ខ្លូន ដើម្បីចូលរួមក្នុងដំណើរផ្សព្វផ្សាយពីច្បាប់ ស្តីពីការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។

សម្រាប់ខ្លឹមសារនៃសៀវភៅនេះ ដោយបង្ហាញពីសិទ្ធិ ភារកិច្ច និងការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់មានសិទ្ធិភារកិច្ច និងការទទួលខុសត្រូវការយកព័ត៌មាន និងផ្សព្វផ្សាយអំពីការងារបោះឆ្នោត, សិទ្ធិប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់, បម្រាមចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន៕

ការបោះឆ្នោតមិនបានទាមទារឲ្យមានគណបក្សតិច ឬច្រើន ឬត្រូវតែមានវត្តមានគណបក្សប្រឆាំងនោះទេ

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអះអាងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះថា នឹងប្តេជ្ញាអនុវត្តការងារឱ្យបានត្រឹមត្រូវ ដូចមានចែងក្នុងមាត្រា១៥០ (ពីរ) នៃរដ្ឋធម្មនុញ្ញគឺ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបានបញ្ជាក់ថា ការបោះឆ្នោតមិនបានទាមទារឲ្យមានគណបក្សតិច ឬច្រើន ឬត្រូវតែមានវត្តមានគណបក្សប្រឆាំងនោះទេ។ ជាមួយគ្នានេះលោក ស៊ិក ប៊ុនហុក បានបន្តថា បើប្រាសចាកពីគន្លងនេះ បន្ទាប់ពីការបោះឆ្នោតនឹងនាំមកនូវភាពវឹកវរ និងអន្តរាយដល់ស្រុកទេសដូចដែលកម្ពុជា ធ្លាប់បានឆ្លងកាត់ និងដូចប្រទេសដ៏ទៃទៀតបាននឹងជួបប្រទះ គឺមិនល្អទេហើយអ្វីដែល គ.ជ.ប កំពុងធ្វើ គឺមិនខុសពីទស្សនៈរបស់លោក MIROSLAV LAJCAK ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានបំពេញមុខងារតាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយបានកត់សម្គាល់ថា៖ * ជម្លោះត្រូវបានដោះស្រាយនៅក្នុងបន្ទប់ ជាជាងនៅក្នុងសមរភូមិ * សង្គ្រាមត្រូវបានបញ្ឈប់នៅមុនពេលវាផ្ទុះឡើង * មិនរង់ចាំការបាត់បង់ជីវិតមនុស្សទើបចាប់ផ្តើមសកម្មភាពទេ។ ប្រមុខដឹកនាំ គជប ដដែលរូបនោះបានថ្លែងថា គ្មានផលប៉ះពាល់ទាល់តែសោះចំពោះចំនួនអ្នកទៅបោះឆ្នោត…

Details

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងទិវាកាកបាទក្រហមកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួម នៅក្នុងពិធីនេះសាជាថ្មីម្តងទៀត។ បន្ទាប់ពីការជួបជុំគ្នា កាលពីមួយឆ្នាំមុន ប្រហែលជាអ្នកទាំងអស់គ្នាបានចូលរួមកាលពីឆ្នាំមុន មានអារម្មណ៍យល់ថា យើងទាំងអស់គ្នាបានកើន ១ ឆ្នាំ ទៀតហើយ។ អ្នកដែលមានអាយុ ៥០ ឆ្នាំ​ បានឡើងទៅ ៥១ ឆ្នាំ។ ជោគជ័យដ៏ធំធេងរបស់កាកបាទក្រហមកម្ពុជា អ្វីដែលជាការសប្បាយរីករាយរបស់យើង ថ្ងៃនេះក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងការស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង ទិវា នៃទិវាកាកបាទក្រហម ដែលក្រោមប្រធានបទ “កាកបាទក្រហម មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​ និងមិនទុកអ្នកណាម្នាក់ចោល”។ ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ តាមរយៈរបាយការណ៍ប្រធានកាកបាទក្រហមអម្បាញ់មិញនេះ ក៏បានបង្ហាញអំពីជោគជ័យដ៏ធំធេងនៅក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ ទុកសម្រាប់ប្រជាជនទូទៅ។​ នៅក្នុងឱកាសនេះ ខ្ញុំចង់ឆ្លៀតរំលេចបន្តិចអំពីជោគជ័យ ដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅ ក្នុងក្របខណ្ឌកាកបាទក្រហមកម្ពុជាជាជំ​នួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។ ព្រះបាទនរោត្តមសីហនុ…

Details