សម្រង់សុន្ទរកថា ក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២

ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានលើកទី ៣២ និង សូមអរគុណប្រទេសសិង្ហបុរី ដែលបានទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពកក់ក្តៅ និងមិត្តភាព។ ជាការពិតណាស់ ប្រធានបទ ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន ពិតជាមានសារៈសំខាន់ និងពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងបរិការណ៍បច្ចុប្បន្នតំបន់ និងសកល ដែលកំពុងបន្តផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម ក៏ដូចជាការអភិវឌ្ឍយ៉ាងលឿន នៃបច្ចេកវិទ្យា។ អាស៊ានគឺជាសហគមន៍មួយ ដែលមានសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រកបដោយសក្តានុពល និងកំពុងរីកលូតលាស់។ ក្នុងគោលដៅរក្សាបាននូវភាពរឹងមាំ ក៏ដូចជាចាប់យកនូវសក្តានុពល នៃការអភិវឌ្ឍបច្ចេកវិទ្យា ខ្ញុំសូមអនុញ្ញាតចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោម៖ ទី ១ អាស៊ានត្រូវពន្លឿនការអនុវត្តផែនការ ដែលបានដាក់ចេញ និងបញ្ចប់កិច្ចព្រមព្រៀង ដែលនៅសេសសល់ ប្រកបដោយការប្តេជ្ញាខ្ពស់ ព្រមទាំងបង្កើនប្រសិទ្ធភាព នៃការសម្របសម្រួលស្ថាប័ន ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា រួមទាំងពង្រឹងការតភ្ជាប់ក្នុងផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ អាស៊ានគួរចេះសម្របខ្លួនជាប្រចាំទៅនឹងលក្ខខណ្ឌថ្មីៗ និងរក្សាបាននូវឥរិយាបថបើកចំហ និងទន់ភ្លន់ ដើម្បីធ្វើការផ្លាស់ប្តូរ ពីព្រោះថា អ្វីដែលធ្វើឲ្យអាស៊ាខុសប្លែកពីតំបន់ដទៃនោះ គឺ៖ កិច្ចសហប្រតិបត្តិការល្អ ការទទួលយកនូវកាលានុវត្តភាពថ្មី​ និងឆន្ទៈ ក្នុងការពិនិត្យ…

Details