កម្ពុជា រៀបចំព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ជាលើកដំបូងស្ដីពី «ព្រៃឈើ និងជីវិត» រយៈពេល៥ថ្ងៃ នៅទីក្រុងទេសចរណ៍សៀមរាប

FN ៖ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភដោយមូលនិធិអង្គការសង្គមវប្បធម៌ឈើអន្ដរជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» (World Woods Days / WWD) ជាលើកដំបូងស្ដីពី «ព្រៃឈើ និងជីវិត» រយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប។ ព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ខាងលើនេះ បានរៀបចំបើកក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន, លោកបណ្ឌិត Howard Rosen ប្រធានមូលនិធិចម្លាក់ ឈើពិភពលោក (WWDF) និងមានការចូលរួមគណៈអធិបតី ភ្ញៀវជាតិ និងអន្ដរជាតិ ជាងឈើ ជាងចម្លាក់ តន្ដ្រីករ សិល្បករ ប្រមាណ៥៥០រូប ដែលបានអញ្ជើញមកពីបណ្ដាប្រទេស ប្រមាណ១០០ ប្រទេស នៅលើពិភពលោក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។ លោក…

Details

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារចាស់ និងលើកទិសដៅការងារថ្មីរបស់ក្រសួងអប់រំ

FN ៖ នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាទបូកសរុបការងារចាស់ និងលើកទិសដៅសម្រាប់ការងារថ្មី តាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨មកម្ល៉េះ។ នៅក្នុងសន្និបាតរយៈពេល៣ថ្ងៃនេះ ការងារលើវិស័យអប់រំ និងកីឡាជាច្រើនត្រូវបានលើកយកមកជជែកពិភាក្សា ដើម្បីធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡា មានភាពកាន់តែល្អប្រសើរ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការយ៉ាងជិតសិទ្ធរបស់ថ្នាក់ដឹកនាំ និងមន្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំយុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស-និស្សិត សហគមន៍…

Details

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៃតំបន់ជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា​ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៥,៧៦៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៅភូមិជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបន្តជួបកម្មករ កម្មការិនីចំនួន ១០ឆ្នាំទៅមុខទៀត។ * សម្តេចតេជោ បានថ្លែងថា ស្នាមថើបនៅរបស់កម្មការិនីនៅកម្ពុជា មិនជាប់ក្រែមដូចស្នាមថើបរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ការស្វាគមន៍ដ៏ក្លៀវក្លារបស់បងប្អូនខ្មែរនៅអូស្ត្រាលី ដែលជាការស្វាគមន៍មួយដ៏ជាក់លាក់សម្រាប់មេដឹកនាំកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានផ្តាំក្រុមអ្នករៀបចំបាតុកម្មប្រឆាំងសម្តេចនៅអូស្ត្រាលីថា វាជារឿងគួរឲ្យខ្មាសអៀនព្រោះកៀរគរមនុស្សបានតិចតួចប៉ុណ្ណោះ។ * សម្តេចតេជោ បានថ្លែងថា កុំថាឡើយនៅក្នុងប្រទេស…

Details