ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជាតិ និងប្រជាជន គេឃើញវត្តមានសម្តេចនៅគ្រប់ទីគ្រប់ទីកន្លែង និងគ្រប់ទីកន្លែង។ ពេលរំដោះប្រទេសសម្តេចមានវត្តមាន នៅលើសមរភូមិ ពេលចរចារកសន្តិភាពគេឃើញវត្តមានសម្តេចនៅលើតុចរចា ពេលដាក់ចេញនយោបាយឈ្នះ-ឈ្នះ គេឃើញសម្តេចនៅតំបន់តស៊ូរបស់ខ្មែរក្រហម។ * នៅពេលកម្ពុជាដាក់ចេញនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មគ្រាប្រទេសកំពុងជួបគ្រោះខ្វះស្បៀងអាហារនោះ គេក៏ឃើញវត្តមានសម្តេចនៅតាមវាលស្រែ និងប្រឡាយទឹក។ លុះមកដល់ពេលបច្ចុប្បន្នគ្រាដែលវិស័យឧស្សាហកម្មកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ គេក៏ឃើញវត្តមានរបស់សម្តេចចុះ តាមរោងចក្រ សហគ្រាសនានា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីត្រូវមមាញឹករកពេលទំនេរគ្មានជាមួយការងារទាំងក្នុង និងក្រៅប្រទេសយ៉ាងណាក្តី តែសម្តេចនៅតែរីករាយចំពោះសមិទ្ធផលសម្រាប់ជាតិ…

Details

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ក្រុងតាខ្មៅ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយក្មួយៗកម្មករ/ការិនីនៅក្នុងខេត្តកណ្តាលរបស់យើង បន្ទាប់ពីការធ្វើដំណើរទៅកាន់ទីនេះ និងទីនោះ។ គិតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ៦ ខែ ហើយ ពីខែសីហា រហូតមកដល់ឥឡូវនេះ ដែលខ្ញុំបានធ្វើដំណើរដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើងនៅរាជធានីភ្នំពេញ។ នៅខេត្តកណ្ដាល ដូចជាបានពីរដង៖ ម្ដងនៅខាងខ្សាច់កណ្ដាល តំបន់ 7NG ហើយលើកទីពីរនៅទីនេះ។ ប៉ុន្តែ នៅខេត្តកំពង់ស្ពឺ ទើបបានម្ដង កាលពីអាទិត្យមុន ហើយនិងនៅខេត្តព្រះសីហនុ ចំនួនពីរដង។ ដំណាក់កាលសង្គ្រាម វត្តមាននៅសមរភូមិ និងខ្សែត្រៀមជួរមុខ ដោះស្រាយការលំបាកកងទ័ព ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាសម្ដេចកាលមុននេះ មិនដែលបានមកសួរសុខទុក្ខអញ ហើយឥឡូវនេះ បែរជាមកសួរសុខទុក្ខពួកអញ? ចំណុចនេះ ពូគ្រាន់តែពន្យល់អញ្ចេះថា កិច្ចការអ្វីក៏ដោយ គឺមានលំ ដាប់អាទិភាពរបស់វា និងមានមុនមានក្រោយ។ កាលពីសម័យសង្រ្គាមនោះ គេបានឃើញវត្តមានរបស់ពូនៅក្នុងសមរភូមិ ឬក៏នៅជាប់ជាមួយនឹងខ្សែត្រៀមជួរមុខឯណោះ ដើម្បីដោះស្រាយបញ្ហាការលំបាករបស់កងទ័ព និងប្រជាជនដែលនៅជាប់ជាមួយនឹងតំបន់ប្រយុទ្ធ។ ពេលនោះ ពិតមែនតែពូមិនចូលប្រយុទ្ធដោយផ្ទាល់ ដូច​ដែលនៅក្នុងសម័យសង្រ្គាម ដែលពូធ្វើជាកូនទាហានកាលពីដំណាក់កាលនោះ ក៏ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្រ្តីនៅពេលនោះ កិច្ចការសំខាន់របស់ពូ គឺទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត។ ហើយធ្វើម៉េច?…

Details