រដ្ឋមន្ត្រី អ៉ិត សំហេង៖ គិតត្រឹមឆ្នាំ២០១៨ កម្ពុជាមានសហគ្រាសក្នុងប្រព័ន្ធជាង១ម៉ឺន និងសហគ្រាសក្រៅប្រព័ន្ធជាង៥៦ម៉ឺន, ផ្តល់ការងារជិត៤លាននាក់

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ឆ្នាំ២០១៨ ដោយសារវិស័យការងារបន្តអភិវឌ្ឍរីកចម្រើន ទើបជំរុញឲ្យសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានជាង ១២ពាន់គ្រឹះស្ថាន ក្នុងនោះមានកម្មករនិយោជិតជាង ១.៤លាននាក់ និងសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធសរុបមានជាង ៥៦ម៉ឺនគ្រឹះស្ថាន ក្នុងនោះមានកម្មករជាង ២.៤លាននាក់។ ការថ្លែងបែបនេះ ត្រូវបានលើកឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា គ.ស ២០១៨។ លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៨នេះ វិស័យការងារបន្តអភិវឌ្ឍរីកចម្រើន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុប ១២,២៨៧គ្រឹះស្ថាន កើនចំនួន ១០.០២% និងមានកម្មករនិយោជិតសរុបចំនួន ១,៤៣៧,៧៩៤នាក់ កើនចំនួន…

Details

គ.ជ.ប ចេញប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងកំណត់បែងចែកអាសនៈ, គណបក្សប្រជាជនកម្ពុជាទទួលបាន៥៨អសនៈ

fn-2018-03-03-11-00-57-0FN ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងប្រកាសសម្រេចស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលភូមិភាគ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងសេចក្តីប្រកាសលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអសនៈសរុបទាំង៥៨តែម្តង។ ក្នុងនោះភូមិភាគ១៖ ទទួល ៦អសនៈ, ភូមិភាគទី២៖ ទទួល ៨អសនៈ, ភូមិភាគទី៣៖ ទទួល ៥អសនៈ, ភូមិភាគទី៤៖ ទទួល ១០អសនៈ, ភូមិភាគទី៥៖ ទទួល ៧អសនៈ, ភូមិភាគទី៦៖ ទទួល ៧អសនៈ, ភូមិភាគទី៧៖ ទទួល ៩អសនៈ និងភូមិភាគទី៨៖ ទទួល ៦អសនៈ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន ៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

FN ៖ បន្ទាប់ពីបានជួបកម្មករ កម្មការិនីក្នុងរាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមកហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតម្កល់ប្រយោជន៍ប្រជាជន ក្នុងក្រអៅបេះដូងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា កាលពីមុន តើមាននរណាស្រម៉ៃ និងនឹកឃើញថា នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ និងមានកូនខ្មែរច្រើនដូចពេលនេះទៅ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់កម្មករ កម្មការិនីថា ប្រសិនបើពួកគេចង់ឲ្យសម្តេចបន្តដឹកនាំប្រទេសនាំសេចក្តីសុខ និងភាពរីកចម្រើនតាមបំណងប្រាថ្នារបស់ពួកគេនោះ គឺត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺនឹងបានសម្តេចបន្តនៅជាមួយពួកគេហើយ មិនបាច់ទៅបន់ស្រន់នោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ…

Details