សេចក្តីដកស្រង់ប្រសាសន៍ សង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់វត្តទឹកថ្លា

ថ្ងៃទី ១០ ខែមីនា ខួបមរណភាពរបស់ម្ដាយ និងថ្ងៃទី ១២ ខែកក្កដា ខួបមរណភាពរបស់ឪពុក ដំបូង អនុញ្ញាតអោយខ្ញុំបានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានកម្មករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំ ម្ចាស់រោងចក្រ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលថ្ងៃនេះ បានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំនូវទីកន្លែងនេះ ហើយក៏បានផ្ដល់ឱកាសឲ្យខ្ញុំបានចូលដុតធូប ដើម្បីគោរពទៅដល់មាតាបិតារបស់ខ្ញុំ ដែលកំពុងស្ថិតនៅក្នុងវត្តនៅទីនេះ។ ពិតមែនតែពួកគាត់ជាខ្មែរសុទ្ធ ក៏ប៉ុន្តែគាត់បានផ្ដាំផ្ញើថា កុំដុតគាត់។ ដូច្នេះ នៅថ្ងៃទី ១០ ខែមីនា ខាងមុខនេះ នឹងដល់ខួបទី ២០ នៃមរណភាពរបស់ម្ដាយខ្ញុំ។ បន្ទាប់ទៅ ដល់ថ្ងៃទី ១២ ខែកក្កដា នឹងដល់ខួបឪពុករបស់ខ្ញុំ ដែល(បញ្ចុះ)នៅទីនេះ។ ថ្លែងនូវការអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ និងស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីការដុតធូបហើយ យើងក៏បានមកជួបជុំគ្នានៅទីនេះ ហើយយកទីកន្លែងសក្តិសមមួយ ហើយដែលបណ្ដារោងចក្រទាំង ១៥ ដែលក្នុងនោះ មកពីខណ្ឌសែនសុខផង ខណ្ឌមានជ័យផង និងខណ្ឌពោធិសែនជ័យផង សម្រាប់ការធ្វើដំណើរមកទីនេះ។ ពិតណាស់ថា…

Details

គ.ជ.ប៖ អ្នកសង្កេតការណ៍ជាតិ ដែលចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានចំនួនសរុប២៧៦នាក់ មកពីសមាគមចំនួន១២

fn-2018-02-21-10-20-43-0FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ទៅថ្ងៃទី២១ ខែកុម្ភៈនេះថា ចំនួនអ្នកសង្កេតការណ៍ជាតិ ដែលនឹងត្រូវចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ មានចំនួនសរុប ២៧៦នាក់ ស្រី៩៦នាក់ ដែលមកពីសមាគមចំនួន១២៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកម្មករ កម្មការិនី ទៅវាលព្រះមេរុ ទៅចូលរួមត្បាញក្រមាវែងជាងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរក្នុងការបំបែកឯតទគ្គកម្មនេះ, សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសថា នឹងរកពេលទៅចូលរួមត្បាញក្រមានេះផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការត្បាញក្រមាវែងជាងគេដែលមានប្រវែងរហូតដល់ ១ពាន់ម៉ែត្រនេះ គឺជាព្រឹត្តិការណ៍បង្ហាញការរួបរួមកម្លាំងក្នុងសង្គមខ្មែរ ដើម្បីសម្រេចលទ្ធផលរួម, * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បានក្លាយទៅជាការញៀនសម្រាប់សម្តេចទៅហើយ ពោលបើសប្តាហ៍ណាមិនបានជួបជាមួយកម្មករ កម្មការិនី សម្តេចមានអារម្មណ៍នឹករលឹកទៅដល់ពួកគេ ជាពិសេសកម្មការិនីមានផ្ទៃពោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈ៣១ឆ្នាំមកនេះ បានហែលឆ្លងឧបសគ្គ និងរែកនូវអម្រែកដ៏ធ្ងន់ធ្ងរ ពោលមិនខុសពីការរែកភ្នំឡើងជិះលើ…

Details