សម្តេចេតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើតគណៈកម្មការស្រាវជ្រាវ រកហេតុផលនាំឲ្យសិស្សស្រីបោះបង់ការសិក្សា

photo_2018-02-12_16-19-54FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យបង្កើតគណៈកម្មការមួយរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីស្រាវជ្រាវ រកហេតុផលលើការបោះបង់ចោលការសិក្សារបស់សិស្សស្រី។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនាព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកពាក់ព័ន្ធជំរុញឲ្យសិស្សស្រីបន្តការសិក្សាឲ្យបានច្រើន ពោលមិនត្រូវឲ្យពួកគេឆាប់បោះបង់ការ សិក្សានោះឡើយ។

ក្នុងប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ននេះ ពីព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្ន គឺត្រូវការប្រើប្រាស់បច្ចេកវិទ្យា៕

សម្តេចតេជោ ហ៊ុន សែន ជំរុញក្រសួងសុខាភិបាលពន្លឿនការ ធ្វើកោសល្យវិច័យ លើការរំលោភសេពសន្ធវៈចំពោះស្ត្រី ដើម្បីកុំឲ្យបាត់ភស្តុតាង

photo_2018-02-12_16-18-50FN ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានជំរុញឲ្យក្រសួងសុខាភិបាលពន្លឿនការធ្វើកោសល្យវិច័យ លើការសេពសន្ធវៈរបស់ស្ត្រីឲ្យបានឆាប់រហ័ស ព្រោះថាការធ្វើកោសល្យវិច័យយឺតអាចនាំឲ្យបានភស្តុតាងក្នុងការដាក់ពាក្យបណ្តឹង។

ដើម្បីជួយដោះស្រាយសេវាផ្លូវច្បាប់សម្រាប់ស្ត្រីដែលរងគ្រោះដោយការរំលោភបំពានផ្សេងៗនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្រេចបង្កើនថវិកាពី ២០០លានរៀល ទៅ៥០០លានរៀល។ ទាក់ទងទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ សម្តេចតេជោ បានសម្រេចឲ្យបង្កើតជាមជ្ឃមណ្ឌល ឬកន្លែងសម្រាប់ជួយដោះស្រាយ និងជួយសង្គ្រោះ ដល់ជនរងគ្រោះនៅតាមមន្ទីពេទ្យនីមួយៗតែម្តង ដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ៕