គ.ជ.ប ចេញសេចក្ដីជូនដំណឹងថ្មីម្ដងទៀត ស្ដីពីការផ្ដល់ប័ណ្ណអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិដោយ គ.ជ.ប

fn-2018-02-02-17-35-35-0FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងជាថ្មីម្ដងទៀត ស្ដីពី ការផ្ដល់ប័ណ្ណអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិដោយ គ.ជ.ប។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្ដទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោតនេះ សូមដាក់ពាក្យសុំចុះឈ្មោះ ដោយផ្ទាល់នៅ គ.ជ.ប។

គ.ជ.ប បានបញ្ជាក់ថា «សេចក្ដីជូនដំណឹងនេះ ជាការំលឹកឡើងវិញបន្ទាប់ពី គ.ជ.ប បានចេញសេចក្ដីជូនដំណឹងម្ដងរួមមកហើយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧»។