លទ្ធផលផ្លូវការរបស់ គ.ជ.ប៖ ពលរដ្ឋជាង៨.៣លាននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្រោយធ្វើបច្ចុប្បន្នភាព

fn-2018-01-24-10-01-25-0FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញលទ្ធផលផ្លូវការ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដោយក្នុងនោះមានប្រជាពលរដ្ឋចំនួន ៨,៣៨០,២១៧នាក់ ស្មើនឹង៨៤.៨០ភាគរយ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្រោយធ្វើបច្ចុប្បន្នភាពរួច៕