ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីមួយទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

FN ៖ អគារព្យាបាលជំងឺថ្មីសន្លាងមួយទៀតស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានកម្ពស់ ៦ជាន់ ស្មើនឹង ៧៨បន្ទប់ ត្រូវដាក់ឲ្យដំណើរការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋខ្មែរជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។ អគារព្យាបាលជំងឺថ្មីដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ទាល់តែម្តង។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីមួយទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការយកឈ្មោះសម្តេច ទៅដាក់នៅអគារព្យាបាលថ្មី ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែមិនមែនជាគោលដៅចម្បងរបស់សម្តេចនោះទេ។ * សម្តេចបានរំលឹកថា ការដាក់ឈ្មោះនេះអាចនឹងត្រូវគេវាយចោលពេលដែលគេមិនពេញចិត្ត ឬរបបដឹកនាំថ្មីមួយបានឡើងមកដឹកនាំប្រទេស ដូចមានជាមេរៀនក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានបន្តរំលឹកពីការប្រឹងប្រែងជម្នះអភិវឌ្ឍន៍ប្រទេសរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីជម្នះការហ៊ុព័ទ្ធសេដ្ឋកិច្ច និងសង្គ្រាម។ សម្តេចតេជោបន្តថា ក្នុងសម័យសង្គមរាស្រ្តនិយម…

Details

សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធអគារថ្មីនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

អគារ អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរព សក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមជាមួយនឹងសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវ អគារមួយ កម្ពស់ ៦ ជាន់ ដែលប្រសិទ្ធនាមថា អគារអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។ សូមអរគុណ​ចំពោះ ការដាក់ឈ្មោះនេះ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែបញ្ជាក់ថា នេះមិនមែនជាគោលបំណងពិតប្រាកដរបស់ខ្ញុំទេ។ ការ ដាក់(ឈ្មោះនេះ) គឺជាការដាក់ ក៏ប៉ុន្តែនៅពេលថ្ងៃក្រោយទៅ គេមិនត្រូវការ គេក៏វាយចោលទៅ។ អាហ្នឹងរឿង​របស់​គេ។ ប្រ​ទេសកម្ពុជាយើងឆ្លងកាត់ច្រើនណាស់ទៅហើយអំពីការដាក់ឈ្មោះ។ ជំនាន់ លន់ នល់…

Details