ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ជាង១ម៉ឺននាក់ នៅតំបន់ផ្សារសាំហាន់ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

FN ៖ ផ្តើមការងារថ្មីសម្រាប់ឆ្នាំ២០១៨ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីសរុប ១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលមើលកម្ពុជាបញ្ច្រាស់ថ្ងៃគឺមិនឃើញកម្ពុជាល្អនោះទេ តែបើអ្នកដែលមើលកម្ពុជាតាមបណ្តោយថ្ងៃវិញ គឺឃើញកម្ពុជាមានភាពល្អប្រសើរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នាថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរបានលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល។ * សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា នៅថ្ងៃឆ្លងឆ្នាំសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមឆ្លងឆ្នាំ ហើយក៏បានមើលឃើញទិដ្ឋភាពរាជធានីភ្នំពេញពីលើអគារវឌ្ឍនៈ ដែលបានបង្ហាញឲ្យឃើញទិដ្ឋភាពស្រស់ស្អាតរាជធានីភ្នំពេញក្នុងពេលរាត្រីរំលេចដោយភ្លើងពណ៌ ផ្ទុយកាលពីឆ្នាំ១៩៧៩ ដែលគ្រប់ផ្ទះក្នុងរាជធានីភ្នំពេញដុតតែចង្កៀង។ * សម្តេចនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនី…

Details

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ផ្សារសាន់ហាន់

ជូនពរជ័យឆ្នាំថ្មី ឆ្នាំសកល ២០១៨ ជាដំបូង អនុញ្ញាតអោយខ្ញុំសុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗកម្មករ/ការិនី អស់លោក លោកស្រីដែលជាម្ចាស់រោងចក្រ ហើយក៏សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសុំសំដែងនូវការអបអរសាទរ និងជូនពរចំពោះក្មួយៗកម្មករ/កម្មការិនី សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ សូមអោយទទួលបាននូវជោគជ័យនៅក្នុងឆ្នាំថ្មី ឆ្នាំសកល ដែលទើបចូលបានរយៈពេល ៣ ថ្ងៃ ពីឆ្នាំ ២០១៧ ចូលឆ្នាំ ២០១៨ សូមអោយអ្នកទាំងអស់គ្នាទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ៗគ្នា។ ថ្ងៃនេះ ទោះបីថា ការព្យាករអាកាសធាតុបាននិយាយលើកឡើងថា វាអាចមានភ្លៀងធ្លាក់ ឬក៏យ៉ាងណាក៏ដោយ ក៏ប៉ុន្តែព្រឹកនេះ យើងមានអារម្មណ៍ថា ត្រជាក់បន្តិច។ ហើយខ្ញុំក៏ត្រូវទៅរត់តាមសភាពការណ៍នោះដែរ ​ពីល្ងាចមិនបានត្រៀមបម្រុងពាក់អាវរងាទេ​ ក៏ប៉ុន្តែព្រលឹមឡើង គេបានប្រាប់ថា ធាតុអាកាសនៅខាងក្រៅត្រជាក់បន្តិច​ ដូច្នេះ ក៏បានប្រឹងទាញយកអាវរងានេះបានមក។ ប៉ុន្តែ បន្ដិចទៀត នឹងសុំដោះអាវរងាចេញ ព្រោះដោយសារពេលដែលយើងនិយាយទៅ កំដៅនៅក្នុងខ្លួនវាចេះតែកើនឡើង ហើយគួបផ្សំនឹងព្រះអាទិត្យថ្ងៃនេះ …។ នេះក៏អាចនិយាយបានថា…

Details