ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា​ តំណាងកម្មករជាង៧០ម៉ឺននាក់ ​ចេញសេចក្តីថ្លែងការណ៍ ប្រាប់​អង្គការជាតិ និងអន្តរជាតិ ជាពិសេសសហគមអ៊ឺរ៉ុប អំពីស្ថានភាពនយោបាយនៅកម្ពុជា

FN ៖ ​លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU តំណាងឲ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់ នៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើងនៅទូទាំងប្រទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ជំរាបជូនដល់អង្គការជាតិ និងអន្តរជាតិ ជាពិសេសសហគមអ៊ឺរ៉ុប និងអាមេរិក ដែលជាអ្នកបញ្ជាទិញផលិតផលវាយនភ័ណ្ឌនានាពីកម្ពុជា អំពីស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ តាមរយៈសេចក្ដីដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បញ្ជាក់ថា ស្ថានភាពនយោបាយនៅកម្ពុជា ពុំមែនជារឿងនយោបាយទេ វាគឺជាការអនុវត្តច្បាប់របស់ស្ថាប័នតុលាការសុទ្ធសាតទៅលើបុគ្គល ឬគណបក្សនយោបាយណា ដែលបានប្រព្រឹត្តល្មើសច្បាប់ ហើយវាជារឿងដាច់ដោយឡែកមួយ ពីបញ្ហាសេដ្ឋកិច្ច និងលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។​ ​សមាជិកក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) សង្ឃឹមថាអង្គការជាតិ និងអន្តរជាតិ ជាពិសេសសហគមអ៊ឺរ៉ុប និងអាមេរិក អ្នកបញ្ជាទិញនានា មិនបង្អាក់ទឹកចិត្ត​ ដោយយកកត្តានយោបាយ មកភ្ជាប់នឹងសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ និយោជិតឡើយ ហើយកុំយកផលប្រយោជន៍កម្មករនិយោជិត ធ្វើជាចំណាប់ខ្មាំង នៃកត្តានយោបាយមួយជ្រុងណានោះឡើយ ។ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ជួសមុខឲ្យកម្មករនិយោជិត សូមអំពាវនាវដល់ដៃគូទាំងអស់…

Details

រមណីយដ្ឋានទេសចរណ៍ ២២កន្លែងនៅកម្ពុជា ក្លាយជារមណីយដ្ឋានគំរូប្រចាំឆ្នាំ២០១៧-២០១៨

FN ៖ ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១រួចមក រមណីយដ្ឋានទេសចរណ៍ចំនួន៣៣ មកពី ១៧រាជធានី-ខេត្ត បានស្ម័គ្រចិត្តចូលរួមជាមួយចលនានេះ ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន២២ បានទទួលជ័យលាភីទេសចរណ៍គំរូសម្រាប់ឆ្នាំ២០១៧-២០១៨។ បន្ទាប់ពីរកឃើញជ័យលាភីទាំងនោះហើយ ក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេ បានរៀបចំសិក្ខាសាលាបូកសរុបចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី១ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងទេសចរណ៍បានកំណត់យក «ឆ្នាំ២០១៧ ជាឆ្នាំប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនៅទូទាំងប្រទេស» និងជាការជួបជុំដ៏សមស្របមួយដែលផ្នែករដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍រួមគ្នាពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការ និងទិសដៅថ្មីៗសម្រាប់បន្តអនុវត្តចលនាប្រលងប្រណាំង «រមណីយដ្ឋានស្អាត» នៅបណ្តាឆ្នាំក្រោយៗទៀត សំដៅចូលរួមធ្វើឱ្យកម្ពុជាស្អាត កម្ពុជាបៃតង ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ លោកបន្តថា កន្លងមក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ជំរុញនូវយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» និងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អនេះ ដោយបានរៀបចំឲ្យមានរួចហើយនូវការជូនជ័យលាភីទីក្រុងស្អាត និងជ័យលាភីសេវាល្អ បដិសណ្ឋារកិច្ចល្អ ក្រោមឆ័ត្រនៃ «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ហើយថ្ងៃនេះក្រសួងទេសចរណ៍ប្រកាសលទ្ធផលរមណីយដ្ឋានស្អាត ក្រោមការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី១។…

Details

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញប្រជុំពិភាក្សា បញ្ជាកកស្ទះចរាចរណ៍រាល់ថ្ងៃ នៅចំណុចក្បាលថ្នល់ ក្នុងខណ្ឌចំការមន, រដ្ឋបាលគ្រោងនឹងកសាងស្ពានអាកាស ឬផ្លូវក្រោមដី នៅតំបន់នោះ

FN ៖ ដោយសារកំណើនប្រជាជន និងកំណើននៃមធ្យោបាយធ្វើដំណើរ មានការកើនឡើងឥតឈប់ឈរ ធ្វើឲ្យនៅរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ដូចជា នៅតំបន់ក្បាលថ្នល់ មានការកកស្ទះជាប្រចាំ ជាពិសេសនៅចំណុចប្រសព្វរវាងផ្លូវព្រះមុន្នីវង្ស ផ្លូវ២៧១ និងផ្លូវ៦០ម៉ែត្រនោះ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ដោយមានមន្រ្តីជំនាញពាក់ព័ន្ធចូលរួម ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាព កែសម្រួលប្រព័ន្ធចរាចរណ៍នៅចំណុចខាងលើនេះ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្សសាលារាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនេះថា «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងគិតគូរពីលទ្ធភាព ក្នុងការកសាង ឬ សម្រួលចរាចរណ៍ ដែលគ្រោងនឹងកសាងស្ពានអាកាស ឬផ្លូវក្រោមដី នៅតំបន់នោះ។ យ៉ាងណាមុននឹងឈានទៅការកសាង ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ ត្រូវការពិនិត្យ និងពិភាក្សាគ្នា ឱ្យបានគ្រប់ជ្រុងជ្រោយ ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យតំបន់នោះ មិនឱ្យមានការកកស្ទះបន្តទៀត»។ លោក ម៉េត មាសភក្តី បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនោះដែរ មន្រ្តីជំនាញក៏បានលើកឡើងពីជម្រើសមួយចំនួន ទៅតាមទិសប្រសព្វពីផ្លូវណាមួយ ដើម្បីអង្គប្រជុំធ្វើការពិភាក្សាគ្នា…

Details