សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោ បាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និង អង្គពិធីទាំងមូលជាទីមេត្រី! និង អង្គពិធីទាំងមូលជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោ បាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជ- ការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តួចផ្តើមរៀបចំគោលនយោបាយ ដ៏មានសារ សំខាន់នេះ។ ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ជាពិសេសធនាគារអភិវឌ្ឍន៍ឤស៊ី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងគោលនយោបាយនេះ រហូតបានចប់ជាស្ថាពរ។ ជារួម ការប្រកាសដាក់ឱ្យអនុវត្តនូវ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នេះ ពិតជាមានភាពចាំបាច់ ក្នុងការបង្កើនឱកាសការងារសមរម្យ និងប្រកប​ដោយផលិតភាព ជូនប្រជាជនកម្ពុជាគ្រប់រូបដោយសមធម៌, ការលើកកម្ពស់ជីវភាព, ភាពថ្លៃថ្នូររបស់ប្រ ជាជន, ភាពសុខដុមរមនា និងការរួមចំណែកសម្រេចបានកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទន្ទឹមនេះ ការដាក់ចេញនូវគោលនយោបាយនេះ ក៏មានភាពប្រទាក់ក្រឡា…

Details

សម្តេចតេជោ ហ៊ុន សែន ជំរុញយុវជនកម្ពុជា ដែលត្រូវចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ឲ្យប្រឹងពង្រីកទំនាក់ទំនងជាមួយយុវជនប្រទេសដទៃ

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជំរុញឲ្យយុវជនកម្ពុជា ២៩រូប ដែលបានជាប់ឈ្មោះចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ត្រូវប្រឹងប្រែងពង្រីកទំនាក់ទំនងជាមួយយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុនផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបុគ្គល និងបុគ្គល វាអាចក្លាយទៅជាឱកាសសម្រាប់ទំនាក់ទំនងល្អរវាងប្រទេស និងប្រទេស។ ការថ្លែងជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យយុវជនតំណាងឲ្យប្រទេសកម្ពុជាទាំង ២៩នាក់ ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ ក៏ដូចជាដំបូន្មានមួយចំនួនពីសម្តេចនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា «ក្មួយៗជាប្រតិភូទាំងអស់ក្នុងការធ្វើដំណើរនេះ គឺត្រូវរក្សានូវឥរិយាបថល្អ និងមិត្តភាពល្អជាមួយនឹងមិត្តរួមដំណើរ ពីព្រោះក្មួយៗតំណាងឲ្យជាតិសាសន៍យើងទាំងមូល មិនមែនតំណាងឲ្យបុគ្គលនោះទេ។ ក្មួយៗត្រូវខិតខំកសាងទំនាក់ទំនងជាមិត្តភក្តិ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដែលជាកត្តាបង្កឱកាសឲ្យមានទំនាក់ទំនងរវាងជាតិសាសន៍និងជាតិសាសន៍ ព្រមទាំងទំនាក់ទំនងរវាងប្រទេស និងប្រទេសផងដែរ»។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់យុវជនពីមូលហេតុដែលនាំឲ្យយុវជនកម្ពុជាបានចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ផងដែរ។…

Details

សារលើហ្វេសប៊ុក ស្តីពី ការឈប់លក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាល និងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។ បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូកគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្រ្ដនេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញអធិបតីភាពក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥

FN ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោល នយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មរឿងចាក់ភ្លេងគោរពទង់ជាតិនៅក្នុងកម្មវិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមិនបានដំណើរការស្រួលតាមកម្មវិធី។ * សម្តេចតេជោ ហ៊ុន សែន បានព្រមានដកអ្នកគ្រប់គ្រងការងារចាក់បទភ្លេងជាតិនេះ នឹងត្រូវដកចេញប្រសិនបើមានបញ្ហាផ្សេងទៀត។ សម្តេចតេជោថា បើរឿងរ៉ាវតូចតាចធ្វើមិនបានផង តើទៅធ្វើរឿងធំតើធ្វើម្តេចនឹងកើត។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការត្រួតពិនិត្យការងាររបស់សម្តេច គឺមិនពាក់កណ្តាលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នោះឡើយ។ សម្តេចតេជោ បានរំលឹកថា ព្រះបរមរតនកោដ្ឋ សូម្បីតែបញ្ជីម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ក៏ព្រះអង្គត្រូវត្រួតពិនិត្យ និងឡាយព្រះហស្ថលេខាដោយផ្ទាល់ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា…

Details

សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញនៅកម្ពុជា ជិះរថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនគិតថ្លៃ

photo_2017-10-10_12-35-34FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយមិនគិតថ្លៃ។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកលោក ថោង​ ខុន បានបន្ថែមថា កីឡាករដែលមានសិទ្ធជិះរថយន្តក្រុងឥតគិតថ្លៃនេះ គឺមានបណ្ណកីឡាករជំនាញ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាជំនាញ និងបានឯកភាពដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបច្ចុប្បន្នកីឡាករជំនាញទាំងអស់មានចំនួនប្រមាណ៥០០០នាក់។

ការផ្តល់នេះជាការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីជំរុញដល់វិស័យកីឡាឲ្យកាន់តែប្រសើរបន្ថែមទៀត ជាពិសេសសម្រាប់ឈានឆ្ពោះទៅរកស៊ីហ្គេម ២០២៣ ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់កីឡាករ ធ្វើដំណើរទៅហាត់នៅពហុកីឡដ្ឋានជាតិផងដែរ។