សម្ដេចតេជោ ហ៊ុន សែន ប្រកាសទិញផ្លូវ និងស្ពានលីយ៉ុងផាត់ ព្រែកព្នៅ មកគ្រប់គ្រងវិញ, ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ មិនបាច់បង់ប្រាក់ទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា

photo_2017-10-05_16-43-42FN ៖​ ជាកាដូដ៏ធំមួយទៀតហើយ ផ្ដល់ជូនដល់ជនរួមជាតិខ្មែរនោះគឺ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈទិញយក ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ មកគ្រប់គ្រងវិញ ដូច្នេះបងប្អូនប្រជាពលរដ្ឋនឹងធ្វើដំណើរដោយមិនបាច់បង់ថ្លៃតទៅទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើ Facebook Page នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៧នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ (ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ»៕

សារលើហ្វេសប៊ុក អំពី ការលែងបង់ថ្លៃសម្រាប់ឆ្លងកាត់ផ្លូវ និងស្ពាន លី យ៉ុងផាត់ ព្រែកព្នៅ

ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ​ ២០១៧ ​​ នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ។ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថាប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ៕

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងទិវាគ្រូបង្រៀន ឆ្នាំ ២០១៧

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ! បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សនិស្សិតទាំងអស់ ជាទីមេត្រី! កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សនិស្សិតទាំងអស់ នៅក្នុងទិវាគ្រូបង្រៀន ដែលបាន​រៀបចំ​យ៉ាងឱឡារិក ដោយក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបាន​អនុ​វត្ត​បេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ គួរឱ្យកត់សម្គាល់ ក្នុងការងារលើកកម្ពស់គុណវុឌ្ឍិ និងតម្លៃរបស់​គ្រូបង្រៀន។ បង្កើតទិវាគ្រូបង្រៀន ដើម្បីជាការរំលឹកគុណគ្រូ ខ្ញុំសូមរំឭកឡើងវិញថា ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែង ការតស៊ូលះបង់របស់លោកគ្រូ អ្នកគ្រូ លើការ​បង្ហាត់​បង្រៀន ការផ្ទេរចំណេះដឹងចំពោះក្មួយៗសិស្ស និស្សិត…

Details