ឆមាសទី១ឆ្នាំ២០១៧នេះ អ្នកជំងឺភ្នែកជិត១៦ម៉ឺននាក់ មកទទួលសេវាពិនិត្យព្យាបាលភ្នែក នៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស

FN ៖ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៧នេះ អ្នកជំងឺភ្នែក ចំនួន១៥៥,៣៣៨នាក់ ដែលមកទទួលសេវាពិនិត្យព្យាបាលភ្នែក នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ នៅទូទាំងប្រទេស ដែលចំនួននេះមានការកើនឡើង ជាងឆ្នាំ២០១៥-២០១៦ កន្លងទៅ។ នេះបើតាមការលើកឡើង របស់នាយកកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល និងជាប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោក សាស្ត្រាចារ្យ ងី ម៉េង ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ។ លោកបានថ្លែងបន្ដថា «អ្នកជំងឺភ្នែកជិត១៦ម៉ឺននាក់នេះ គឺមានទាំងអ្នកជំងឺភ្នែកឡើងបាយ ជំងឺកន្ទុយថ្លែនភ្នែក ពិការភ្នែក និងគំហើញ ដែលមានកើនឡើងជាងឆ្នាំមុនៗ ហើយបើនិយាយជាសរុប ក្នុងរយៈពេលមួយឆ្នាំ២០១៦កន្លងទៅ គឺមានអ្នកជំងឺភ្នែកត្រឹមតែ ២៨៨,៥២៥នាក់ប៉ុណ្ណោះ ក្នុងនោះអ្នកវះកាត់ភ្នែក សរុប៤៥,៩៣២នាក់ ។ដូច្នេះយើងបានសហការួមគ្នាជាមួយ មូលនិធិហ្រ្វេតហូឡូ បានរៀបចំសិក្ខាសាលា កាលពីចុងខែកញ្ញានេះរួចមកហើយ ដើម្បីបង្ហាញលទ្ធផល រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ និងរៀបចំផែនការបន្ត ក្នុងការថែទាំសុខភាពភ្នែក និងកាត់បន្ថយភាពពិការភ្នែក របស់ប្រជាពលរដ្ឋនៅកម្ពុជា ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល»។ គួរបញ្ជាក់ថា ក្នុងលទ្ធផលសម្រាប់ឆមាសទី១…

Details