ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១

FN ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១ ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្រ្តី មិនតិចជាង១០ឆ្នាំទៀតនោះទេ ហើយអំពាវនាឱ្យកម្មករ កម្មករិនី និងប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចបានដឹកនាំប្រទេសបន្តទៀត។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្លាំងពលកម្មរបស់កម្មករ និងពលរដ្ឋខ្មែរ បានជំរុញកំណើតសេដ្ឋកិច្ចរៀងរាល់ឆ្នាំ ក្នុងរង្វង់៧ភាគរយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលកម្ពុជា បានកើនឡើងខ្ពស់ជាងប្រទេសផ្សេងៗទៀត ដូចជាប្រទេសបង់ក្លាដេស មីយ៉ាន់ម៉ា ឡាវ ប្រទេសឥណ្ឌា តំបន់ខ្លះនៅឥណ្ឌនេស៊ី ចិន ប៉ាគីស្ថាន រួមទាំងប្រទេសមួយចំនួនទៀត។ *…

Details

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅសួនឧស្សាហកម្មវឌ្ឍនៈ ១

ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានមក(ជួបជុំ កម្មករ/ការិនី)សាជាថ្មីម្ដងទៀត​ សម្រាប់ជំនួបលើកទី ៤ នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈទី ១ ហើយដែល(លើកមុន)ធ្វើនៅសួនឧស្សាហកម្មកាណាឌីយ៉ា។ ខ្ញុំពិតជា មានការរីករាយ ដោយសារតែកន្លងទីនេះ ខ្ញុំបានធ្វើដូចអ្វីដែលខ្ញុំបានសន្យាជាមួយនឹងមន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ ក៏ដូចជាប្រជាជន ពិសេសជាមួយនឹងកម្មករ កម្មការិនីរបស់យើង ដែលស្ថិតនៅក្នុងដំណាក់ កាលនៃការអនុវត្តគោលនយោបាយជាតិស្ដីពី “ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥” ហើយក៏ស្ថិតក្នុង​ដំ ណាក់កាលដែលប្រទេសរបស់យើងកំពុងឈានឆ្ពោះដើម្បីឆ្លងពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ គម្រោងជួបកម្មករ កម្មការិនីជាង ១ លាននាក់ បានធ្វើរួចហើយ ជំនួបសម្រាប់ជំនួយការប្រធានផ្នែក ប្រធានក្រុម ចំនួន ៣៣០ រោងចក្រ ស្មើនឹង ១៧.៤៨១ នាក់ ហើយនិងបានជួបជាមួយកម្មករ និយោជិតចំនួន ៤ លើក មាន ១១៥ រោងចក្រ ក្នុងនោះ មានកម្មករ កម្មការិនីរបស់យើងចំនួន ៥៧.១១៣ នាក់។ ចំនួននេះនៅមិនទាន់គ្រប់ទេ បើយោងតាមការគ្រោងទុក ខ្ញុំត្រូវ ជួបជាមួយនឹងកម្មករ/ការិនីប្រមាណជាង…

Details