ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងវេទិកាជាតិលើកទី២​ ស្តីពី​ «ការការពារ​ និងអភិរក្សធនធានធម្មជាតិ»​

FN ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជាតិលើកទី២​ ស្តីពី​ «ការការពារ​ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ និងឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ក្នុងការបំពេញការងារ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជាមួយក្រសួងបរិស្ថាន ដើម្បីរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ * សម្តេចតេជោ ហ៊ុន សែន មានជំនឿមុតមាំថា តាមរយៈការប្តេជ្ញាចិត្តរបស់មន្រ្តីរាជការ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ការលើកកម្ពស់បរិស្ថាននៅកម្ពុជា។ * សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាបានកំណត់យកវិស័យទេសចរណ៍ ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដូច្នេះការចូលរួមថែរក្សាការពារបរិស្ថាន គឺជាការចូលរួមជំរុញ និងលើកកម្ពស់អេកូទេសចរណ៍ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍។…

Details

សុន្ទរកថា និងការដកស្រង់ប្រសាសន៍ ក្នុងវេទិកាថ្នាក់ជាតិលើកទី ២ ស្តីពី «ការការពារ និងអភិ រក្សធនធានធម្មជាតិ»

សូមថ្វាយបង្គំព្រថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ សម្តេច, ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុង វេទិកាថ្នាក់ជាតិលើកទី ២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលជាវេទិកាសំខាន់មួយរវាងរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងបរិស្ថាននាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងមន្ត្រីឧទ្យា នុរក្សនៃក្រសួងបរិស្ថាន ដែលបានខិតខំអស់ពីកម្លាំងកាយ, បញ្ញាស្មារតី ក្នុងបុព្វហេតុការពារបរិស្ថាន និង ការពារធនធានធម្មជាតិ ដែលជាឧត្តមប្រយោជន៍មួយរបស់ជាតិមាតុភូមិ និងប្រជាជនយើង។ ទន្ទឹមនេះ ខ្ញុំព្រះករុណាខ្ញុំក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ ក្រោមជាតិ, ដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, សហគមន៍មូលដ្ឋាន, សកម្មជន បរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ក្នុង ការអនុវត្តរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន, រួមគ្នាជាកម្លាំងធំមួយ ដើម្បីកសាងសង្គមកម្ពុជា ឱ្យ មានបរិស្ថានល្អ, ធានាបាននូវសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី,…

Details

រយៈពេល៧ខែ​ ឆ្នាំ២០១៧នេះ កម្មករ​​-កម្មការនី ជាង២ម៉ឺននាក់ មកពិនិត្យព្យាបាលជំងឺ ដែលបង់ថ្លៃ ជួសដោយ ប.ប.ស នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព

fn-2017-08-21-13-28-29-0FN ៖ តាមរបាយការណ៍ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មានFresh news ទទួលបាន នៅថ្ងៃទី២១ ខែសីហានេះ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នំា២០១៧នេះ ចាប់ពីខែមករា ដល់ខែកក្កដា អ្នកជំងឺជាកម្មករ និងកម្មការនី ២៤,៥៦៩នាក់ ដែលបានបង់ថ្លៃជួសដោយ បេឡាជាតិ របបសន្ដិសុខសង្គម (ប.ប.ស) នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្រោមឱវាទ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ។