ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បង្ហាញលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា

photo_2017-08-11_11-30-51FN ៖ ខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហាញនូវលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ដោយស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា នេះបើយោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។

នៅក្នុងលិខិតចំនួន៣ទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ថោងលន់ ស៊ីសូលីត កាលពីថ្ងៃទី០២ ខែសីហា​ ឆ្នាំ២០១៧ បានសរសេរនៅក្នុងកម្មវត្ថុថា៖ «សំណើស្នើ ឲ្យរដ្ឋាភិបាល នៃប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ឡាវ»។

សម្តេចតេជោ ហ៊ុន សែន ប្រកាសទុកពេល៦ថ្ងៃ ឲ្យឡាវដកកងទ័ពចេញពីដីខ្មែរក្នុងខេត្តស្ទឹងត្រែង

FN ៖ ភាពអត់ធ្មត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឈានដល់ទីបញ្ចប់ហើយ ហើយសម្តេចប្រកាសទុកពេលឲ្យនាយករដ្ឋមន្រ្តីឡាវ ៦ថ្ងៃទៀត ត្រូវដកកងទ័ពចេញឲ្យអស់ពីដែនដីកម្ពុជា។ ការកំណត់ឱសានវាទឲ្យឡាវដកទ័ពត្រឹមថ្ងៃទី១៧ ខែសីហានេះ បន្ទាប់ពីសំបុត្ររបស់សម្តេចដាក់ទៅ នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត រឿងដកទ័ពនេះមិនមានការឆ្លើយតបវិញ។ ទន្ទឹមនឹងការប្រកាសដាក់ឱសានវាទឲ្យឡាវដកទ័ពនេះ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជិះយន្តហោះទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សារឿងដកទ័ពនេះ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាមេទ័ពកម្ពុជា ឲ្យត្រៀមកម្លាំងទៅបណ្តេញកងទ័ពឡាវចេញពីប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំឲ្យមានការភ្ញាក់ផ្អើលប្រសិនបើឃើញមានការចល័តទ័ពព្រោះទ័ពទាំងនោះ ត្រូវចល័តទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីបណ្តេញទ័ពឈ្លានពានចេញពីដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ភាគីឡាវថា មិត្តភក្តិជារឿងមិត្តភក្តិ តែមិនអាចឲ្យមិត្តភក្តិមកជាន់ក្បាល ខ្មែរនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចាត់ចែងមេទ័ពខ្មែររួចអស់ហើយ ឲ្យត្រៀមលក្ខណៈសម្បត្តិបណ្តេញទ័ពឡាវចេញពីដីខ្មែរ។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា មិនចង់ប្រកាសសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែក៏មិនអនុញ្ញាតឲ្យប្រទេសជិតខាងរំលោភ ដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ សូម្បីដីមួយចំអាម។ ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិត…

Details