ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ បច្ចុប្បន្ននេះ រោងចក្រហុងកុងចំនួន៨៨ កំពុងដំណើរការនៅកម្ពុជា ដោយផ្តល់ការងារដល់ ពលរដ្ឋខ្មែរ ជាង៣ម៉ឺននាក់

FN ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានរោងចក្រផលិតស្បែកជើង និងកាត់ដេរ ប្រហែល៨៨ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងមានកម្មករប្រមាណជា ៣៥០០០ នាក់។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរខួបទី២០ នៃតំបន់រដ្ឋបាលពិសេស ហុងកុង នៅយប់ថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៧។ លោក ហោ ណាំហុង បានឲ្យដឹងថា ហុងកុង គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៦ និងជាប្រទេសនាំចូលធំបំផុតលំដាប់ទី៥ របស់កម្ពុជា ដោយកាលពីឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីសម្រេចបាន៧៣១លានដុល្លារអាមេរិក ។ លោក ហោ ណាំហុង បានថ្លែងថា «បច្ចុប្បន្នមានរោងចក្រផលិតស្បែកជើង និងកាត់ដេរប្រហែល៨៨ ដែលគ្រប់គ្រងដោយហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា មានកម្មករប្រមាណជា ៣៥០០០នាក់ ជាងនេះទៅទៀត កម្ពុជាអាចនឹងទទួលបានផលប្រយោជន៍ កាន់តែច្រើនទៀត ពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយហុងកុង ដែលជាមជ្ឈមណ្ឌលសំចតឆ្លងកាត់ ជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក…

Details

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ជាថ្មីថា ការបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ!

fn-2017-08-11-10-49-28-0FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងបញ្ជាក់ប្រាប់អង្គការអន្តរជាតិថា គ.ជ.ប គឺបំពេញការងារទៅតាមច្បាប់ ដែលបានកំណត់ ហើយការបង្កើតការិយាល័យ ចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ។

ការបញ្ជាក់ជាថ្មីរបស់លោក ហង្ស ពុទ្ធា យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលលោកក្នុងរួមក្នុងសិក្ខាសាល ស្តីពីសវនកម្មបញ្ជីបោះឆ្នោត និងការស្រាវជ្រាវបែបអង្កេត នៅសណ្ឋាគារភ្នំពេញ រៀបចំឡើងដោយ គ.ជ.ប និងអង្គការ IFES នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គជប ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហានេះ។

ការបញ្ជាក់ជាថ្មីនេះ ត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៉ីវិលមួយចំនួន បានស្នើឲ្យ គ.ជ.ប បង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋ ដែលចេញទៅធ្វើពលករបរទេស អាចចុះឈ្មោះបោះឆ្នោតបាន ប៉ុន្តែត្រូវបាន គ.ជ.ប បដិសេធថា ខ្លួនគ្មានសិទ្ធិកំណត់ទេ គឺធ្វើទៅតាមច្បាប់ប៉ុណ្ណោះ៕

គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅពាក់កណ្ដាលខែនេះ​

fn-2017-08-09-08-23-35-0 (1)FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្ដីជូនដំណឹងផ្លូវការមួយ អំពីការប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។

តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រៅពីការផ្សព្វផ្សាយខាងលើ គ.ជ.ប នឹងផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។

កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នាសាលសន្និសីទគ.ជ.ប៕