លោកស្រី ម៉ែន សំអន៖ ប្រជាជនទូទាំងប្រទេស កំពុងមានសិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុភមង្គល ក្រោមដំបូលសន្តិភាព

FN ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងថា ប្រជាជនទូទាំងប្រទេស កំពុងមានសិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុភមង្គល ក្រោមដំបូលសន្តិភាព និងស្ថេរភាពយ៉ាងពេញលេញ និងមានជីវភាពកាន់ តែធូរធារ។ ការថ្លែងបែបនេះក្នុងឱកាសដែលលោកស្រី ម៉ែន សំអន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារ វេទិកាថ្នាក់ជាតិ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ។ លោកស្រី ម៉ែន សំអន បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក្នុងនាមលោកស្រី ជាសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ ទី១៖ ពង្រឹងសតិអារម្មណ៍ប្រជាពលរដ្ឋយើង តាមមូលដ្ឋានឲ្យមានភាពពជឿជាក់ និងកក់ក្តៅជាមួយ រាជរដ្ឋាភិបាលកម្ពុជា, ទី២៖ ជំរុញធ្វើឲ្យមន្ត្រីរាជការយើងយល់ដឹងកាន់តែច្បាស់ ពីស្ថានភាពជាក់ស្តែងខាងសេដ្ឋកិច្ច សន្តិសុខនៅមូលដ្ឋាន…

Details

ធនាគារអភិវឌ្ឍន៍ជនបទ ចុះផ្សព្វផ្សាយកញ្ចប់ឥណទានពិសេស របស់រាជរដ្ឋាភិបាល៥០លានដុល្លារ សម្រាប់ការជំរុញទិញស្រូវពីកសិករ ឲ្យមានស្ថេរភាពថ្លៃ

FN ៖ នៅគ្រាដែលរដូវប្រមូលផលស្រូវ រដូវវស្សាជិតឈានចូលមកដល់នោះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ លោក កៅ ថាច អគ្គនាយកធនាគាអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយកញ្ចប់ឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០ លានដុល្លារ សម្រាប់ការជំរុញទិញស្រូវពីកសិករ សំដៅធ្វើឱ្យតម្លៃស្រូវក្នុងប្រទេសមានស្ថេរភាព និងជំរុញការនាំចេញទៅក្រៅប្រទេស។ កិច្ចប្រជុំដ៏មានសារសំខាន់នោះ មានការចូលរួមពីលោក ឡុង ថាក អភិបាលរងខេត្ត និងអស់លោកជាអភិបាលស្រុក មានស្រុកស្វាយអន្ទរ ក្រុងព្រៃវែង ស្រុកព្រះស្តេច ស្រុកកញ្ជ្រៀច ស្រុកពោធិរៀង ស្រុកកំពង់ត្របែក ស្រុកបាភ្នំ ស្រុកពារាំង និងស៊ីធរកណ្តាល និងមានការ ចូលរួមពីប្រធានមន្ទីពាណិជ្ជកម្ម មន្ទីអភិវឌ្ឍន៍ជនបទ មន្ទីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច សភាពាណិជ្ជកម្ម និងភាគីរោងម៉ាស៊ីនផងដែរ។ ក្នុងជំនួបនៃកិច្ចប្រជុំនេះ ទន្ទឹមពេលឱកាសប្រមូលផលជិតមកដល់ របស់បងប្អូនប្រជាកសិករ លោក កៅ ថាច បានស្នើសុំឲ្យអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមយ៉ាសកម្ម ក្នុងការសម្របសម្រួលការទិញ លក់កសិផលរបស់កសិករនិងការដឹកជញ្ជូនកសិផល ទៅទីផ្សារ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការលំបាក របស់បងប្អូនប្រជាកសិករយើង។ ម្យ៉ាងទៀត…

Details

លោក ហ៊ុន ម៉ានី៖ ការងារស័្មគ្រចិត្ដជាធនធានមួយដ៏សំខាន់ ក្នុងការបង្ហាញនូវគំរូល្អ នៃការចេះជួយគ្នាទៅវិញទៅមក និងអភិវឌ្ឍសង្គមជាតិ

FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ការងារស័្មគ្រចិត្ដ ជាធនធានមួយដ៏សំខាន់ ក្នុងការបង្ហាញនូវគំរូល្អ ដល់អ្នកជុំវិញខ្លួន ដោយមិនដឹងខ្លួនពិសេស​ពេលចេញទៅអនុវត្ដន៍ការងារនីមួយៗ ដើម្បីជួយកិច្ចការងារមនុស្សធម៌ ជួយជនងាយរងគ្រោះ ពិសេសប្អូនៗធ្វើចរាចរណ៍នៅតាមស្ដុបនីមួយៗ និងសកម្មភាពជាច្រើនផ្សេងទៀ។ លោកបានថ្លែងបែបនេះ ក្នុងឱកាសបំពាក់ឯកសណ្ឋានលើកទី២ ឆ្នាំ២០១៧​ ដល់សមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជា ចំនួន២០៧នាក់ នៅសាកលវិទ្យាល័យ វិទ្យាសាស្ដ្រ សុខាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ។ លោក ហ៊ុន ម៉ានី បានថ្លែងថា «ការងារស្ម័គ្រចិត្ដ ជាការងារមួយចេញពីបេះដូង ដោយមិនមែនធ្វើដើម្បីទទួលបានប្រាក់កម្រៃនោះទេ ហើយការងារស្ម័គ្រចិត្ដ ជាការងារមួយ បន្ថែមទៅលើការងារប្រចាំថ្ងៃរបស់យើង ដូច្នេះយើងត្រូវឆ្លៀតឱកាសឲ្យបាន ក្នុងកម្រិតណាមួយ តាមរយៈការងារស័្មគ្រចិត្ដ លះបង់ដើម្បីជួយដល់សង្គម ជួយជនងាយរងគ្រោះ មិនថាអ្នកណានោះទេ ព្រោះរស់នៅលើទឹកដីយើងតែមួយ។ ពិសេសការងារស័្មគ្រចិត្ដ នឹងបណ្ដុះបណ្ដាលឲ្យយើង ចេះដឹកនាំ ចេះរកគន្លឹះ ក្នុងការដោះស្រាយធ្វើអ្វីមួយដោយ ជួយសង្គមជាធំ»។ លោកបានថ្លែងទៅកាន់សមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជាថា «ពេលប្អូនចេញទៅធ្វើសកម្មភាពកាកបាទក្រហមក្ដី…

Details