ការដកស្រង់សេចក្តីអធិប្បាយ ពិធីសំណេះសំណាលជាមួយប្រតិភូ កីឡាករ/រិនី ចូលរួម SEA Games លើកទី ២៩ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

កីឡា គឺស្មើភាព ស្មើសិទ្ធិ ថ្ងៃនេះ ខ្ញុំរួមជាមួយថ្នាក់ដឹកដទៃទៀត ពិតជាមានការរីករាយ ដើម្បីជួបសំណេះសំណាល​ ក៏ដូចជា ការជូនដំណើរ ចំពោះកីឡាករ/រិនី​ ព្រោះទាំងប្រតិភូដែលដឹកនាំកីឡាករ សម្រាប់ការចូលរួមស៊ីហ្គេម លើកទី ២៩ នៅម៉ាឡេស៊ី។ ដូចមុនៗដែរ អស់លោក លោកស្រី អ្នកនាង កញ្ញា ធ្វើដំណើរទៅកាន់ទីលានប្រកួតមួយ ដែលជាកិច្ចដំណើរការ ធម្មតា នៃសមាជិកអាស៊ានរបស់យើង​។ ពិតហើយ សម្រាប់ប្រទេសកម្ពុជា យើងចូលអាស៊ាន​ក្រោយគេ ក៏ប៉ុន្តែ បញ្ហាវាមិនស្ថិតនៅត្រង់មុន ឬក្រោយ ហើយក៏មិនស្ថិតនៅត្រង់បញ្ហាប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេស តូចទេ​​ កីឡាត្រូវតែស្មើភាព។ វឌ្ឍនភាពវិស័យកីឡា និងការខិតខំរបស់កីឡាករ/រិនី ការរៀបចំត្រៀមលក្ខណសម្បតិ្តពីមួយឆ្នាំទៅមួយឆ្នាំរបស់យើងកាន់តែប្រសើរឡើង។ ដូចឯកឧត្តម បណ្ឌិត សភាចារ្យ ហង្ស ជួនណារ៉ុន បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងការរៀបចំនានា រាប់ទាំងលក្ខណ សម្បត្តិ លក្ខខណ្ឌដែលតម្រូវពាក់ព័ន្ធជាមួយនឹងការហ្វឹកហាត់សម្រាប់ជម្រើសជាតិ។ យើងវិនិយោគកាន់តែច្រើន​ទៅៗ ទៅលើវិស័យអប់រំ យុវជន និងកីឡា ហើយការវិនិយោគនៅក្នុងវិស័យកីឡានេះ ក៏កាន់តែច្រើនទៅៗ…

Details

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ និងកីឡាករ មុនចេញទៅប្រកួតកីឡា SEA Games

FN ៖ ប្រតិភូដឹកនាំ មន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ២៧៤រូប ចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ មុនចេញទៅប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី។ ខាងក្រោមនេះជាប្រសាសាន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាមិនបានគិតថា អ្នកមានអ្នកក្រ ឬប្រទេសតូច ប្រទេសធំនោះទេ ខ្លាំងនោះទេ, ហើយសម្តេចសម្តែង នូវការសប្បាយរីករាយ ចំពោះការរីកចម្រើនលើវិស័យនៅកម្ពុជា ដែលឃើញនៅតាមទីសាធារណៈ និងសាលារៀន ចូលចិត្តលេងកីឡា។ * សម្ដេចតេជោ​ ហ៊ុន សែន ថ្លែងថា​ យុវជនសម័យនេះមានឱកាសច្រើនដើម្បីបង្ហាញសមត្ថភាព និងពង្រីកនូវសមត្ថភាពរបស់ខ្លួន​លើវិស័យកីឡា។ * សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការកោតសរសើរដល់គ្រូកីឡា នៅខេត្តព្រៃវែង ដែលស្នើសុំបង្កើតកីឡាកាយសម្ព័ន្ធមកសម្ដេចដែលគ្រូនៅខេត្តផ្សេងៗ មិនបានស្នើសុំ។…

Details