ឯកអគ្គរដ្ឋទូតបារាំងថ្មី សរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះបញ្ជីតំបន់ «ប្រាសាទសំបូរព្រៃគុក» ជាបេតិកភណ្ឌពិភពលោក

FN ៖ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចុះបញ្ជី តំបន់ប្រាសាទ សំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។ ការកោតសរសើររបស់ អគ្គរដ្ឋទូតបារាំងដែលមានដើមកំណើតវៀតណាមរូបនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកមិញនេះ ។ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា រយៈពេល៣ឆ្នាំកន្លងមកនេះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបារាំង បានកើនឡើងទ្វេរដង។ ចំពោះបេសកកម្ម របស់លោកស្រីមកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យទំនាក់ទង រវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងឡើង រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបាន ប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អោយកាន់តែល្អរឹងមាំ។ សម្តេចតេជោ ក៏បានស្នើសុំឲ្យជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសចំពោះការងារ ក្រោមឆ័ត្រ អង្គការ…

Details