បណ្ដឹងចំនួន១៥ ត្រូវបាន គ.ជ.ប ធ្វើលិខិតជូនដំណឹងទៅបក្សនយោបាយវិញ ខណៈបណ្ដឹងចំនួន៦៤ ត្រូវបានដោះស្រាយចប់ ក្រោយបិទការទទួលបណ្ដឹង

FN ៖ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំពិនិត្យលើបណ្ដឹងចំនួន១៥បណ្ដឹង ដែលគណបក្សនយោបាយបានប្ដឹងពីខេត្តមួយចំនួន ក្រោយពិនិត្យចប់សព្វគ្រប់ គ.ជ.ប បានសម្រេចធ្វើលិខិតជូនដំណឹងទៅកាន់គណបក្សនយោបាយទាំងនោះ ដោយសារបណ្ដឹងទាំងនោះ មិនគ្រប់ធាតុផ្សំក្នុងការដាក់ ពាក្យបណ្ដឹងមក គ.ជ.ប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។ សេចក្ដីប្រកាសបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យបណ្ដឹង ទាក់ទងនឹងការមិនសុខចិត្តទៅនឹងលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤នេះ ដោយ គ.ជ.ប បានទទួលពាក្យបណ្ដឹងចំនួន៦៤បណ្ដឹង ក្នុងនោះរួមមាន៖ បណ្ដឹងសុំរាប់សន្លឹកឆ្នោត ឡើងវិញចំនួន៤៦បណ្ដឹង និងបណ្ដឹងព្រណ្មទណ្ឌចំនួន១៨បណ្ដឹង ហើយបណ្ដឹងទាំង៦៤នោះ ត្រូវបាន គ.ជ.ប ដោះស្រាយចប់សព្វគ្រប់ទាំងអស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ម្សិលមិញ។ បើតាម គ.ជ.ប លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនោះ នឹងត្រូវបានប្រកាសនៅថ្ងៃទី២៥…

Details

សេចក្តីដកស្រង់ក្រៅផ្លូវការ សង្កថា ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គម្រប់ ៤០ ឆ្នាំ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៧) – ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់

វិលមកកាន់ទឹកដី ដែលជាការចាប់ផ្ដើមឆ្ពោះទៅកាន់​ការសង្រ្គោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនដែលជាសាច់ញាតិ ឬអាចនិយាយបានថា ជា​ក្រុម​គ្រួសារនៅភូមិកោះថ្មរបស់យើងនេះ ជាទីស្រឡាញ់។ ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកកាន់ទឹកដី​ដែលជា​ការ​ចាប់​ផ្ដើមរបស់យើង ឆ្ពោះទៅកាន់​ការសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្ញុំសូមស្នើ​អោយ​អ្នកកាសែតរក្សារបៀបរៀបរយ ដើម្បីអោយប្រជាជនបានមើលមុខខ្ញុំ ហើយខ្ញុំក៏បានមើលទៅប្រជាជន ប្រ​សិន​បើអស់លោកនៅតែរបៀបអញ្ចឹង គឺខ្ញុំអត់ធ្វើអីកើតទេ …។ ថ្ងៃនេះ តាមពិត(កាលពីជាង ៤០ ឆ្នាំមុន)​នៅ​ម៉ោង​នេះ ខ្ញុំកំពុងស្ថិតនៅទឹកដីវៀតណាមចំនួន ២០០ ម៉ែត្រ អង្គុយរង់ចាំនូវថ្ងៃរះ។ ​ពេលនោះ ម៉ោង ៨ ព្រឹក​ទៅ​ហើយ ទើបថ្ងៃរះ ដើម្បីកំណត់ទិសថា ត្រូវធ្វើ​ដំណើរទៅខាងណា? ដោយសារតែយប់នោះ នៅម៉ោងប្រមាណជា ១០ មានភ្លៀងធ្លាក់ មានផ្គរ មានផ្លេក​បន្ទោរ ហើយការឆ្លងកាត់ព្រំដែន ត្រូវបានធ្វើនៅយប់នោះ។ ហេតុអ្វីបាន​ជា​ម្សិលមិញ មិនមក? បើធ្វើកាលពីម្សិល គឺវាខុស។ វាត្រូវនៅខាងណេះ ប៉ុន្តែវាខុសនៅខាងណោះ ខាងទឹកដី​វៀត​ណាម។​…

Details