ក្រសួងមហាផ្ទៃ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុល

fn-2017-06-19-12-48-36-0FN ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយផ្នែករដ្ឋបាលស៊ីវិល បានចេញសេចក្តីជូនដំណឹងដល់ អភិបាលរាជធានី-ខេត្ត ប្រាប់ទៅសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនស្របតាមគោលការណ៍ និងពេលវេលាកំណត់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ជម្រាបជូនអភិបាលរាជធានី-ខេត្ត ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ។

យោងតាមលិខិតជូនដំណឹងនេះ បានបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធ នឹងការប្រឆាំងអំពើពុករលួយ បានតម្រូវឲ្យសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាមន្រ្តីសាធារណៈ មានអាណត្តិជ្រើសតាំងដោយការបោះឆ្នោត ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនតាមគោលការណ៍ និងពេលវេលាកំណត់។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ ធ្វើឡើងក្នុងគោលបំណង ឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានមូលដ្ឋាន និងមានភាពងាយស្រួលក្នុងការអនុវត្តការប្រកាសទ្រព្យ និងបំណុលរបស់ខ្លួនបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របពេលតាមការកំណត់ក្នុងមាត្រា១៧ និង១៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ តំបន់ភ្នំយ៉ាត ទៅជាតំបន់ បេតិកភណ្ឌវប្បធម៌ធម្មជាតិ

FN ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្រេចបង្កើតតំបន់ភ្នំយ៉ាត ឱ្យទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីប្រមាណជិត៣ម៉ឺន២ពាន់ហិកតា លាតសន្ធឹងលើភូមិសាស្ត្រសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ តំបន់ភ្នំយ៉ាត មានសក្តានុពល លើទេសភាពស្រស់ត្រកាលនៃធម្មជាតិ និងដងភ្នំក្រមថ្ម និងវប្បធម៌ដែលមានរូបសំណាក់ លោកយាយយ៉ាត វត្តភ្នំយ៉ាត និងចេតិយមាស ដែលមានរចនាយ៉ាងល្អឯក។ តាមការប្រកាសរបស់ ក្រសួងបរិស្ថានដែលជាអ្នកដាក់សំណើនេះ បានបញ្ជាក់ថា ការសម្រេចបង្កើតភ្នំយ៉ាតទៅជាតំបន់បេតិកភណ្ឌធម្មជាតិនេះ គឺដើម្បីការពារតួនាទី ប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ បន្ថែមពីនេះ វាជាការការពារសោភ័ណ្ឌភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់សម្រាប់បម្រើដល់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។ លើសពីនេះ តំបន់បេតិកភណ្ឌថ្មីនេះ នឹងផ្តល់សេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសារធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។ សូមរំលឹកបន្តិចថា…

Details

ក្រុមហ៊ុនចិន មានបំណងសង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ

FN ៖ ក្រុមហ៊ុនវិនិយោគរបស់ចិន បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមន្ទីរពេទ្យនេះអាចព្យាបាល​ជំងឺមហារីកដោយប្រើ​បច្ចេកវិទ្យានុយក្លេអ៊ែរ។ បំណងវិនិយោគរបស់ក្រុមហ៊ុនចិននេះ បានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វ៉ាង ជីនហ្វឹង (Wang Jinfeng) អនុប្រធានសាជីវកម្មវិស្វកម្ម Zhengyuan នៃក្រុមហ៊ុន CNNC របស់ចិន នៅថ្ងៃទី១៩ ខែមិថុនា ម្សិលមិញនេះ។ កិច្ចពិភាក្សានេះ បានផ្តោតជាសំខាន់ទៅលើការងារពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។ ក្នុងជំនួបនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានថ្លែងបង្ហាញយ៉ាងសង្ខេបអំពីគោលនយោបាយជំរុញពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសវិនិយោគមកពីប្រទេសមិត្តចិន ដោយស្វាគមន៍រាល់ការចូលធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ លោក វ៉ាង ជីនហ្វឹង បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីពាណិជ្ជកម្ម ដែលតែងតែទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិន ក្នុងឱកាសរៀបចំវេទិកាជំរុញពាណិជ្ជកម្មកន្លងមក ដែលបានផ្ដល់ទំនុកចិត្តក្នុងការចូលមកវិនិយោគនៅកម្ពុជា។ លោក វ៉ាង គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យថាមពលស្អាត (Clean Energy) និងថាមពលនុយក្លេអ៊ែរ។ ក្រុមហ៊ុន ក៏នឹងសហការជាមួយក្រុមហ៊ុនសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ដែលមានលទ្ធភាពព្យាបាលជំងឺមហារីក ដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរទៀតផង។ លោករដ្ឋមន្ត្រី បានស្វាគមន៍…

Details

ក្រសួងពាណិជ្ជកម្ម គាំទ្រគំនិតផ្ដួចផ្ដើមវិនិយោគលើវិស័យថាមពល និងឧស្សាហកម្មរបស់​ក្រុមហ៊ុនជប៉ុន

FN ៖ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមវិនិយោគលើវិស័យថាមពល និងឧស្សាហកម្មដទៃទៀតរបស់ក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសកម្ពុជា។ លោក ប៉ាន សូរស័ក្តិ បានថ្លែងដូច្នេះក្នុងពេលជួបសំណេះសំណាលការងារជាមួយលោកសាស្ត្រាចារ្យ ហ្វូមីអូ ហូហ្សិ (Fumio Hoshi) ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Sumitomo Mitsui Banking Corporation ដើម្បីពិភាក្សាការងារលើការវិនិយោគក្នុងវិស័យថាមពល នៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ។ លោកសាស្ត្រាចារ្យ ហ្វូមីអូ ហូហ្សិ បាថ្លែងថា ថាមពលជាគន្លឹះមួយក្នុងការទាក់ទាញអ្នកវិនិយោគ​មកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង ហើយមុនធ្វើដំណើរទស្សនកិច្ចមកកម្ពុជា។ លោកសាស្រ្តាចារ្យបន្តថា លោកបានជួបជាមួយក្រុមហ៊ុនមួយចំនួននៅជប៉ុន ដែលបានសំដែងចំណាប់អារម្មណ៍ក្នុងការធ្វើវិនិយោគនៅកម្ពុជា ក្នុងវិស័យនេះ។ ពាក់ព័ន្ធការវិនិយោគលើវិស័យថាមពលនេះ លោកសាស្ត្រាចារ្យ បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនកំពុងតែប្រឹក្សាលើ​យុទ្ធសាស្ត្រវិនិយោគមួយចំនួន ដូចជាការវិនិយោគលើរោងចក្រដែលប្រើប្រេងឥន្ធនៈជំនួសឲ្យការដុតធ្យូងថ្ម ការប្រើថាមពលព្រះអាទិត្យ (Solar) និងការកសាងស្ថានីយ៍តភ្ជាប់ការទិញថាមពលពីប្រទេសឡាវ ។ល។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា លោកគាំទ្រទាំងស្រុងលើគំនិតផ្ដួចផ្ដើមរបស់លោកសាស្ត្រាចារ្យ។ លើសពីនេះទៀត…

Details

ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន៖ យុវជនកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែង ដណ្តើមការងារល្អៗ ក្នុងទីផ្សារអាស៊ាន

FN ៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា យុវជនកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែងដណ្តើមការងារល្អៗ នៅក្នុងទីផ្សារអាស៊ានបាន។ លោកអះអាងថា យុវជនកម្ពុជា ក៏អាចក្លាយទៅជាអ្នកជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេសសមាជិកអាស៊ានដែរ។ ការអះអាងបែបនេះរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងពិធីប្រគល់រង្វាន់ ដល់និស្សិតជ័យលាភី នៃកម្មវិធីល្បងប្រាជ្ញាពិសេស ស្តីពីអាស៊ានឆ្នាំ២០១៧ (Special ASEAN Quiz 2017) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៧។ លោក ប្រាក់ សុខុន បានបន្តថា «ក្នុងពេលដ៏ខ្លីខាងមុខ យុវជនកម្ពុជាក៏អាចក្លាយទៅជា អ្នកអាជីពក្នុងជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន។ វត្តមានរបស់យុវជនយើង កាត់តែច្រើននៅក្នុងទីផ្សារការងារអាស៊ាន គឺកាន់តែប្រសើរ ព្រោះវានឹងបង្ហាញថា កម្ពុជាមានធនធានមនុស្ស ដែលមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងនាមជាសមាជិកសកម្មមួយ…

Details

FN ៖ ក្នុងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ក្រោមប្រធានបទ «សូមការពារកុមារពីពលកម្មកុមារ នៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ» នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកបង្ហាញពីគោលនយោបាយជាតិទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមប៉ះពាល់លើកុមារ ដែលបានបញ្ជ្រាប និងកំពុងអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បើតាមលោករដ្ឋមន្រ្តី គោលនយោបាយទាំងនោះ រួមមាន​៖ ១៖ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល បានផ្ដោតលើការធានា ការអភិវឌ្ឍ ផ្ដល់ការងារសមរម្យ សមភាព និងប្រសិទ្ធភាព ដោយទទួលស្គាល់កុមារជាឆ្អឹងខ្នងនៃមូលធនមនុស្ស និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ២៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ដែលជាក្របខណ្ឌយុទ្ធសាស្រ្តសំខាន់ ក្នុងការកំណត់ច្បាស់លាស់ពីលទ្ធផលរំពឹងទុក និងសូចនាករសម្រាប់កុមារ។ ៣៖ យុទ្ធសាស្រ្តជាគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ ឆ្នាំ២០១១ បានចែងយ៉ាងច្បាស់ពីបញ្ញត្តិ និងការគាំទ្រសម្រាប់កុមារ និងយុវជន ដែលងាយរងគ្រោះដោយសារពលកម្មកុមារ ការជួញដូរកុមារ ការធ្វើចំណាកស្រុក កុមារដែលមានបញ្ហាពាក់ព័ន្ធនឹងច្បាប់ កុមារអនាថា កុមារជនជាតិដើមភាគតិច…

Details

រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៨ នីតិកាលពី៥

fn-2017-06-20-15-45-21-0FN ៖ នៅរ​សៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋភាព លើកទី៨ នីតិកាលពី៥ នៅព្រឹកមិញនេះ។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា អង្គសភាបានអនុម័តលើកយករបៀបវារៈចំនួន០១ មកពិភាក្សា និងអនុម័ត គឺសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

​សូមជម្រាបថា សម័យប្រជុំនាប្រព្រឹត្តទៅនៅព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពី តំណាងរាស្ដ្រពេលផ្ដើមសម័យប្រជុំមាន១០៦រូប ដែល​ត្រូវបានផ្អាក់នៅវេលាម៉ោង១០៖៤៦នាទី។

រដ្ឋមន្រ្តី ថោង ខុន កៀរគរអ្នកវិនិយោគ និងការហោះហើរត្រង់ពីខេត្តកានស៊ូ ប្រទេសចិន មកកម្ពុជាឲ្យបានច្រើន ខណៈកម្ពុជាត្រៀមទទួលពួកគេរួចស្រេច

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចូលរួមជាអធិបតីក្នុងពិធីបុណ្យ «7th Dunhuang Tour on Silk Road International Tourism Festival» ជាមួយលោក Lin Duo លេខាបក្សកុំម្មុយនិស្តចិនប្រចាំខេត្តកានស៊ូ (Gansu) លោក Tang Renjian អភិបាលខេត្តកានស៊ូ តំណាងរដ្ឋបាលទេសចរណ៍ជាតិចិន CNTA អង្គការ UNWTO និងសមាគម PATA និងប្រតិភូនៃប្រទេសក្នុងតំបន់វិថីសូត្រ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ក្នុង​​ឱកាសនោះ លោករដ្ឋមន្រ្តីបានជំរុញ និងបានកៀរគរអ្នកវិនិយោគ និងទេសចរចិន ក៏ដូចជាការហោះហើរត្រង់ពីខេត្តកានស៊ូ មកវិនិយោគ និងទស្សនាកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ព្រោះនៅកម្ពុជាពិតជាមានសក្ដានុពលខ្ពស់ ក្នុងវិស័យទេសចរណ៍ និងវិនិយោគ។ ក្នុងនាមជាម្ចាស់ផ្ទះ លោកអភិបាលខេត្ត Tang Renjian បានថ្លែងស្វាគមន៍ប្រតិភូបរទេសទាំងអស់ រួមទាំងលោករដ្ឋមន្រ្តីកម្ពុជា ដែលចូលរួមពិធីបុណ្យខាងលើ និងបានអញ្ជើញប្រតិភូ ទៅទស្សនាគោលដៅវប្បធម៌ប្រវត្តិសាស្រ្តដ៏ទាក់ទាញ…

Details

សារក្នុងហ្វេសប៊ុក រំលឹកពីទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧)

ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងរងចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី។ ចំណុចទី ១ ៖ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់ ២១ វេលាម៉ោង ២១:០០ នាទី ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ចំ ថ្ងៃ ច័ន្ទ ៥ កើត ខែ អាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម       ស្រ៊ាង (ហៅសាញ់) និង វ៉ា…

Details

គ.ជ.ប បិទបញ្ចប់ ការទទួលពាក្យបណ្ដឹងតវ៉ា ចំពោះលទ្ធផលបោះឆ្នោតឃុំ/សង្កាត់ ដើម្បីត្រៀមប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃ២៥ មិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងទាក់ទងនឹងការសើរើសន្លឹកឆ្នោតចំនួន ៦៤បណ្ដឹង ហើយបានដោះស្រាយជូនភាគីវិវាទចប់សព្វគ្រប់អស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ពោលរងចាំតែពេលប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុណ្ណោះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ នេះបើតាមលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ លោក ខន កែវមនោ បានឲ្យដឹងថា គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យបណ្ដឹង ត្រឹមថ្ងៃទី១៩ ខែមិថុនា ម្សិលមិញ ក្នុងនោះមានបណ្ដឹងចំនួន ៦៤បណ្ដឹង បានឡើងមកដល់ថ្នាក់ជាតិរបស់ គ.ជ.ប មានទាំងបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងបណ្ដឹងព្រណ្មទណ្ឌជាដើម ហើយបណ្ដឹងទាំង៦៤នេះ គ.ជ.ប បានដោះស្រាយចប់រួចរាល់អស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ។ លោកបានបន្តថា ក្នុងចំណោមបណ្ដឹងទាំង៦៤បណ្ដឹងនោះ មានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន ៤៦បណ្ដឹង ប៉ុន្តែ គ.ជ.ប បានបើកការរាប់ឡើងវិញតែចំនួន ៣ឃុំ ប៉ុណ្ណោះ គឺនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង, ឃុំបឹងប្រាំ ស្រុកបរវេល…

Details