គ.ជ.ប៖ រាល់បណ្ដឹងតវ៉ានឹងលទ្ធផលបោះឆ្នោត ត្រូវធ្វើតាមឋានានុក្រមរបស់ គ.ជ.ប និងតាមនីតិវិធីច្បាប់ បើអនុវត្តខុសច្បាប់ នឹងជាប់ទោសទណ្ឌ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះថា រាល់បណ្ដឹងតវ៉ាជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ ដែលបានចេញនៅយប់មិញនោះ ត្រូវធ្វើតាមនីតិវិធីច្បាប់បោះឆ្នោតឲ្យបានត្រឹមត្រូវ ព្រោះបើការជំទាស់ខុសទៅនឹងច្បាប់ អាចប្រឈមនឹងការដាក់ទោសទណ្ឌថែមទៀតផង។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ មិនទទួលស្គាល់ ក៏ដូចជាការ Comment រិះគន់ ជំទាស់តវ៉ា មិនទទួលស្គាល់នឹងលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ លើបណ្ដាញសង្គម Facebook ជាហូរហែ។ បើតាមស្ថាប័នអព្យាក្រឹតមួយនេះ ក្រោយការផ្សាយលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតនេះ គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយ ប្តឹង​តវ៉ាទៅនឹងលទ្ធផល​នេះបាន។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ន នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) គឺធ្វើឡើងចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ្រប់សកម្មភាពទាំងអស់ រាប់ទាំងការតវ៉ាផងដែរ គឺត្រូវអនុវត្តដោយការគោរពច្បាប់ ពោលគឺត្រូវដាក់ពាក្យបណ្ដឹងតវ៉ា ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ស្ដីពី ការបោះឆ្នោត ក្នុងនោះមានទាំងរយៈពេលនៃការប្ដឹងតវ៉ា របៀបរបបនៃប្ដឹងការតវ៉ា នីតិវិធីនៃការដាក់ពាក្យបណ្ដឹង និងបែបទដទៃទៀត។ លោកថា…

Details

សារលើហ្វេសប៊ុក ស្តីពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៤

បន្ទាប់ពីការបោះឆ្នោតប្រកបដោយជោគជ័យហើយ ថ្ងៃនេះខ្ញុំសុំហាត់កីឡាសិន ព្រោះមិនបានបែកញើសរយៈពេល ៣ សប្តាហ៍រួចមកហើយ។ យប់មិញ មានមនុស្សមួយចំនួនចេញមកអះអាងថាគណបក្ស​ប្រជាជនចាញ់ឆ្នោត។ នេះពិតជាមនុស្សស្គាល់ត្រឹមដើមឈើ និងមិនស្គាល់ព្រៃទាំងមូលមែន។ ខ្ញុំមិនឆ្លើយតបចំពោះការឃោសនាអកុសលនោះទេ តែគ្រាន់តែបង្ហាញលើចំណុចពីរ៖ ១. ផែនការគ្រប់គ្រងសម្លេងភាគច្រើននៃក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោតព្រឹទ្ធសភា ដើម្បីគ្រប់គ្រងព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រ បានបរាជ័យរួចទៅហើយ។ គេឃោសនាថា ឆ្នាំ២០១៧ យកឃុំ/សង្កាត់ និងព្រឹទ្ធសភា ឆ្នាំ ២០១៨ នឹងយកសភា។ ពេលខាងមុខ គណបក្សប្រជា​ជននៅតែបន្តដឹកនាំដោយសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា។ ២. សម្លេងឆ្នោតគណបក្សប្រជាជនមានការកើនឡើងប្រៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣ និងខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា។ តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត 6,743,329 សម្លេង គណបក្សប្រជាជនទទួលបានចំនួន 3,529,400 សម្លេង ស្មើ 51,39% កើនឡើងជាង ៣០ ម៉ឺនសម្លេង ប្រៀបនឹងការ​បោះឆ្នោតឆ្នាំ២០១៣។ សម្លេងបក្សផ្សេងសង្ឃឹមថា បក្សទាំង​នោះនឹងចេះបូកលេខខ្លួនឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភា ​ដែលអាចបញ្ជាក់ច្បាស់រួចទៅហើយថា គណបក្សប្រជាជននឹងនៅតែជាគណបក្សមានសម្លេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ សម្លងឆ្នោតឆ្នាំ ២០១៨ នឹងមិនខុសគ្នាជាមួយសម្លេងឆ្នោតពេលនេះប៉ុន្មាននោះទេ។ សុំអរគុណ និងជូនពរ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងសមាជិក…

Details

សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតម្សិលមិញគណបក្សប្រជាជនកម្ពុជា កើនជាង៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតឆ្នាំ២០១៣ ហើយឆ្នាំ២០១៨ នៅតែជាបក្សដឹកនាំរាជរដ្ឋាភិបាល

FN ៖ បើទោះបីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណបក្សសង្រ្គោះជាតិ ទទួលការកើនឡើងឃុំសង្កាត់មែន បើធៀបការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២, ប៉ុន្តែបើប្រៀបធៀបសម្លេងកាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ បានបាត់សម្លេងយ៉ាងច្រើន។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរីករាយចំពោះលទ្ធផលនៅថ្ងៃម្សិលមិញនេះ ព្រោះគណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតរហូតដល់ជាង ៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញទៀតថា តាមលទ្ធផលនេះគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សសំឡេងភាគច្រើននៅក្នុងរដ្ឋសភានៅឆ្នាំ២០១៨ និងជាគណបក្សដឹកនាំរាជរដ្ឋាភិបាលដដែល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់លើទំព័រ Facebook នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះថា កាលពីយប់មិញមានមនុស្សមួយចំនួន ចេញមកអះអាងថា គណបក្សប្រជាជនចាញ់ឆ្នោត។ សម្តេចចាត់ទុកអ្នកលើកឡើងនេះថា ជាមនស្សស្គាល់ត្រឹមដើមឈើនឹងមិនស្គាល់ព្រៃទាំងមូលនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា គណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ មានផែនការគ្រប់គ្រងសំឡេងភាគច្រើននៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជា អង្គបោះឆ្នោតព្រឹទ្ធសភា ដើម្បីគ្រប់គ្រងព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទី…

Details