គ.ជ.ប នៅតែមិនអនុញ្ញាតឱ្យហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងដែលអាជ្ញាធរហាមឃាត់ ប៉ុន្តែពិចារណាលើសំណើបក្សប្រឆាំង ចំពោះការចែកខិត្តបណ្ណ និងចាក់មេក្រូ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអង្គារ៍នេះ នៅតែមិនអនុញ្ញាតឱ្យគណបក្សប្រឆាំង ឬគណបក្សណាមួយ ហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងដែលអាជ្ញាធរហាមឃាត់ ក្នុងរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងណា គ.ជ.ប នឹងពិចារណាបន្ថែមទៀត ចំពោះសំណើសុំចែកខិត្តបណ្ណ និងចាក់ក្បាលមេក្រូ នៅទីតាំងហាមឃាត់ រួមទាំងការប្រមូលផ្តុំនៅទីសាធារណៈ។ ការបញ្ជាក់ជំហររបស់គ.ជ.ប បានធ្វើឡើងជាថ្មី នៅក្រោយកិច្ចប្រជុំមួយរវាងតំណាង គ.ជ.ប ដែលដឹកនាំដោយ លោក សោម សូរិដា អគ្គលេខាធិការរងគ.ជ.ប ជាមួយ តំណាងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការគ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនោះ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សសង្រ្គោះជាតិ បានស្នើសុំចំនួន៤ចំណុច រួមមានបញ្ហាពាក់ព័ន្ធនឹងការហាមឃាត់មិនឱ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ បញ្ហាលើកស្លាកគណបក្សនយោបាយ បញ្ហាឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត បញ្ហាបញ្ចាំអត្តសញ្ញាណបណ្ណរបស់ប្រជាពលរដ្ឋ និងការផ្សាយអំពីគោលនយោបាយតាមវិទ្យុ និងទូរទស្សន៍ជាដើម។ លោកបានបញ្ជាក់ថា ចំពោះការហែក្បួននៅទីតាំងដែលអាជ្ញាធររាជធានីភ្នំពេញហាមឃាត់នោះ…

Details

សុន្ទរកថា ថ្លែងក្នុង វេទិកាស្តីពីកិច្ចសហប្រតិបត្តិការញណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០១៧

ឯកឧត្តម , លោកជំទាវ , ឧកញ៉ា , លោក លោកស្រី , ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី ! ខ្ញុំពិតជាមានសេចក្តីរីករាយ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានចូលរួមធ្វើជាអធិបតីក្នុងពិធីបើក វេទិកា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៧ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រជានិច្ច ដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា។ ជាមួយគ្នានេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ជូនចំពោះឯកឧត្តម, លោកជំទាវ, ឧកញ៉ា, លោក, លោកស្រី, ជាវិនិយោគិនចិន និងកម្ពុជាទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកានេះ។ ខ្ញុំក៏សូមអបអរសាទរ និងថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យវេទិកានេះឤចប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។ ខ្ញុំមានជំនឿមុតមាំថា វេទិកានេះ មិនត្រឹមតែផ្តល់ឱកាសសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បានជួបពិភាក្សា និងសិក្សាស្វែងយល់ពីកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងរួមចំណែកផងដែរដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ…

Details

ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ តម្លៃជិត៥៧លានដុល្លារ ចាប់ផ្ដើមសាងសង់បណ្ដើរៗ រពឹងនឹងជួយកាត់បន្ថយការចំណាយថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែឆ្លងតាមទូកដ និងសាឡាង

FN ៖ សមិទ្ធផលថ្មីក្នុងខេត្តកំពង់ចាម ដែលផ្តល់សារៈប្រយោជន៍ជូនប្រជាជនកម្ពុជា គឺស្ពានឆ្លងទន្លេមេគង្គ ស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ ដែលត្រូវចំណាយថវិកាជិត៥៧លានដុល្លារអាមេរិក សណ្ដូកលើផ្ទៃទន្លេមេគង្គប្រវែងជាង១គីឡូម៉ែត្រ និងទទឹងជាង១៣ម៉ែត្រ បានចាប់ផ្តើមសាងសង់បណ្តើរៗហើយ ខណៈការបើកការដ្ឋានសាងសង់ផ្លូវការ អាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ខាងមុខ។ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះថា ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារមួយខ្សែនេះ នឹងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ពោលគឺមិនត្រឹមតែប្រជាពលរដ្ឋ ដែលរស់នៅស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់ប៉ុណ្ណោះទេ ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងប្រជាពលរដ្ឋខេត្តដទៃៗតទៀត ក៏អាចធ្វើដំណើរកាត់ស្ពានមួយនេះបានដែរ នៅពេលពួកគាត់ចង់ធ្វើដំណើរ ទៅរាជធានីភ្នំពេញ។ លោកអភិបាលខេត្តបន្តថា នៅពេលស្ពានថ្មីនេះ សាងសង់រួចប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកា ដែលកាលពីមុខប្រជាពលរដ្ឋត្រូវចំណាយថវិកា ដើម្បីជិះសាឡាងកាត់ទន្លេមេគង្គទៅមក ដែលជាហេតុនាំឲ្យមានការលំបាកច្រើន និងមានការយឺតយ៉ាវផងដែរ។ បើតាមលោកអភិបាលខេត្ត ការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ បានចាប់ផ្តើមធ្វើការសាងសង់ជាបណ្តើរៗហើយ ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែចំពោះការបើកការដ្ឋាន ផ្លូវការ នឹងធ្វើនៅពេលខាងមុខ តាមការកំណត់របស់ក្រសួងសាធារណការ…

Details

អ្នក​នាំ​ពាក្យ ​គ.ជ.ប អំពាវ​នាវ​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ

RFI ៖ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) នៅ​ថ្ងៃ​នេះ​បាន​អំពាវ​នាវ និង​ជូន​ដំណឹង​ដល់ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់ ឲ្យ​ចូល​រួម​ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ​ទាំង​១២ តាម​តែ​អាច​ធ្វើ​ទៅ​បាន​។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ស្ថានីយ​ទូរទស្សន៍​ណា​មួយ បាន​ជូន​ដំណឹង​ទៅ​ គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​នៅ​ឡើយ​ទេ ខណៈ​ដែល​ការ​ឃោសនា​បោះ​ឆ្នោតឃុំ​សង្កាត់​ជិត​មក​ដល់​។   លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ថា​ រហូត​មក​ដល់ពេល​នេះ​មាន​តែ​ស្ថានីយ​វិទ្យុ​២​ប៉ុណ្ណោះ បាន​ជូន​ដំណឹង​មក​គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​របស់​ខ្លួន​ឲ្យ​ទៅគណបក្ស​នយោបាយ​សម្រាប់​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​នា​ពេល​ខាង​​មុខ។ ស្ថានីយ​វិទ្យុ​២ដែល​បាន​ជូនដំណឹង​មក គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​នោះ រួម​មាន​ស្ថានីយ​វិទ្យុ​FM106.5 និង​ស្ថានីយ​វិទ្យុ FM93.5។ ដោយ​ឡែក មិន​ទាន់​មាន​ស្ថានីយ​ទូរទស្សន៍​ណា​មួយ ប្រកាស​ឬ ជូន​ដំណឹង​មក​ គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​របស់​ខ្លួន​ទៅ​គណបក្ស​នយោបាយ​នៅ​ឡើយ​ទេ​។ អ្នក​នាំ​ពាក្យ​គ.ជ.ប រូប​នេះ​បាន​អំពាវ​នាវ និង​ជូន​ដំណឹង​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់​ឲ្យ​ចូលរួម​ទាំង​អស់​គ្នា​ក្នុង​ការ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ​ព្រោះ​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា​។ លោក​បន្ថែម​ថា​រាល់​ការ​ជួល​ម៉ោងផ្សាយ​របស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ត្រូវ​ជូន​ដំណឹង​មក គ.ជ.ប ដើម្បី​ឲ្យ​ការ​អនុវត្ត​នេះ ស្រប​តាម​ច្បាប់ និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​។ លោក​បញ្ជាក់​ថា​ការ​ចូល​រួម​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់ ដែល​មាន​គោល​បំណង​ល្អៗ​ ក្នុង​ការ​អភិវឌ្ឍ​ឃុំ សង្កាត់​។…

Details

គ.ជ.ប ប្រាប់​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​​ទៅ​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅ​លើក​ទី២​

RFI ៖ អ្នក​នាំ​ពាក្យ​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​(គ.ជ.ប)​ បាន​ឲ្យ​ដឹង​ថា​ គ.ជ.ប នឹង​ពិសោធន៍​សាកល្បង​គុណ​ភាព​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ​ជា​លើក​ទី២ នៅ​ថ្ងៃទី១៧ ខែ​ឧសភា​ ខាង​មុខ ហើយ​គ្រប់​ភាគី​ពាក់​ព័ន្ធអាច​យក​សារធាតុ​អ្វី​ទៅ​លាង​ជម្រះ​ក្នុង​ការ​ពិសោធន៍​សាក​ល្បង​នេះ​បាន​។ ការ​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅនេះ ធ្វើ​ឡើង​ក្រោយ​ពី គ.ជ.ប បាន​រក​ឃើញ​ថា​ទឹក​ខ្មៅ​គំរូ ដែល​យក​​មក​ពី​ប្រទេស​ឥណ្ឌា​អាច​លាង​ជ្រះ​។   លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ថា​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ គ.ជ.ប នឹង​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅ​ម្តង​ទៀត នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ខាង​មុខ​នេះ​ ហើយ​ គ.ជ.ប ចង់​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ដូច​ជា​គណបក្ស​នយោបាយ តំណាង​ស្ថាន​ទូត អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​សារព័ត៌មាន ចូល​រួម​ក្នុង​ការ​ពិសោធន៍​នេះ​។​ លោក​ហង្ស ពុទ្ធា​បញ្ជាក់​ថា អ្នក​ចូល​រួម​អាច​យក​សារ​ធាតុអ្វី​ក៏​បាន​ដែរ ដើម្បី​លាង​ជម្រះ​ក្រោយ​ពី​ការ​ជ្រលក់​ដៃ​នឹង​ទឹក​ខ្មៅ​នេះ​ហើយ​។ លោក​ហង្ស ពុទ្ធា​បាន​ឲ្យ​ដឹង​ថា​ទឹក​ខ្មៅ​ចំនួន​៤៦,៥០០ដប ដែល​យក​មក​ពី​ប្រទេស​ឥណ្ឌា សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃទី​០៤ ខែ​មិថុនា ខាង​មុខ​នេះ បាន​យក​មក​ដល់​ប្រទេសកម្ពុជា​ហើយ​។ លោក​ថា​ទឹក​ខ្មៅ​ចំនួន​៤៦,៥០០ដប ដែល​ទើប​យក​មក​ដល់​នេះ គឺ​ត្រូវ​បាន​ពិសោធន៍​រក​ឃើញ​ថា​លុប​មិន​ជ្រះ​ទេ​។ អ្នក​នាំ​ពាក្យ គ.ជ.ប រូប​នេះ…

Details

គ.ជ.ប នឹងចាត់វិធានការ ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ កាសែតណាដែលធ្វើខុសបទប្បញត្តិ អំឡុងពេលឃោសនាបោះឆ្នោត

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប នឹងចាត់វិធានការចំនួន ៣ដំណាក់កាល ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងកាសែតណា ដែលអនុវត្តខុសទៅនឹងបទប្បញត្តិណែនាំរបស់ គ.ជ.ប នាអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខ។ យុទ្ធនាការឃោសនាបោះឆ្នោតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ពិសសនោះ ក៏មានការធ្វើអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ និងសម្លេងក្នុងវិទ្យុផងដែរ។ ប្រកាសនេះ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពិធីករ-ពិធីការិនីណាមួយ អត្ថាធិប្បាយព័ត៌មានដោយចេតនា​ ជួយដល់គណបក្សណាមួយនោះ គ.ជ.ប នឹងធ្វើការណែនាំ និងដាក់ទោសទណ្ឌទៅតាម បទប្បញត្តិច្បាប់ជាធរមាន។ លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្ដីពី សិល្បៈអត្ថាធិប្បាយជុំវិញការបោះឆ្នោតឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ សមាគមពិធីករ-ពិធីការិនីកម្ពុជា សហការជាមួយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងព័ត៌មាន។ លោក ហង្ស…

Details