គ.ជ.ប ចំណាយ ៧៥ម៉ឺនដុល្លារ ទិញទឹកខ្មៅជ្រលក់ចង្អុលដៃ សម្រាប់បោះឆ្នោតឃុំ-សង្កាត់

DAP ៖ អ្នកនំាពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ គ.ជ.ប នឹងចំណាយថវិកាចំនួន ៧៥ម៉ឺនដុល្លារ សម្រាប់ទិញទឹកខ្មៅជ្រលក់ចង្អុលដៃ សម្រាប់ដំណើរការបោះឆ្នោត។ លោក ហង្ស ពុទ្ធា  ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សា ជាមួយតំណាងឯកអគ្គរាជទូតជប៉ុន សហគមន៍អឺរ៉ុប (EU) និងស្ថានទូតអាមេរិក នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ថា  «គ.ជ.បនឹងចំណាយថវិកា៧៥ម៉ឺដុល្លារ លើការទិញទឹកខ្មៅ សម្រាប់ប្រើប្រាស់ការបោះឆ្នោត ឃុំ-សង្កាត់នាពេលខាងមុខ »។ លោកក៏បានឲ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតខាងមុខ ខាងសហគមន៍អឺរ៉ុប ក៏បញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា ។ ជាងនេះទៀត អ្នកសង្កេតការណ៍នោះ នឹងបន្តតាមដានការបោះឆ្នោត រហូតដល់ការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្ត្រផងដែរ។ លោកបញ្ជាក់ថា « ខ្ញុំសូមជម្រាបថា អ្នកសង្កេតការណ៍អន្តរជាតិបច្ចុប្បន្នមាន៤១រូប ក្នុងនោះស្ត្រី១៨រូប។ ចំពោះមុខនេះ មានអ្នកសង្កេតការណ៍ មកពីតាមស្ថានទូត  និងអង្គការសង្គមស៊ីវិលនានា »។…

Details