ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញសេចក្តីណែនាំរួមស្តីពី «ការធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងរយៈពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់»

fn-2017-05-09-12-53-52-0FN ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញចេញសេចក្តីណែនាំ រួមស្តីពី «ការធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងរយៈពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់»។

យោងតាមសេចក្តីណែនាំរួម រវាងក្រសួងមហាផ្ទៃ និងគ.ជ.ប បានកំណត់ណែនាំទៅដល់៖

១៖ ចំពោះមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
២៖ ចំពោះស្មៀនឃុំ សង្កាត់
៣៖ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ

ក្នុងសេចក្តីណែនាំរួមបានបញ្ជាក់ឲ្យដឹងថា ការចេញសេចក្តីណែនាំរួមនេះ គឺធ្វើឡើង ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ តាមវិធានដែលបាន ចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងធានានិរន្តរភាពការងារ របស់ រដ្ឋបាលឃុំ សង្កាត់ប្រកបដោយប្រក្រតីភាព ក្នុងរយៈពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃ និង គ.ជ.ប៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីរួមខេត្តត្បូងឃ្មុំ

FN ៖ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាងនៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីរបស់កម្ពុជា ត្រូវបានបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះការដាក់ឲ្យប្រើប្រាស់សមិទ្ធផលសម្រាប់ទីរួមខេត្តត្បូងឃ្មុំ។ ជាពិសេសការបានជួបជាមួយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលធ្លាប់បានជួយសម្តេចក្នុងពេលធ្វើសង្រ្គាមប្រយុទ្ធជាមួយទាហានចក្រពត្តិអាមេរិក និងទាហានវៀតណាមខាងត្បូង ដែលពេលនោះសម្តេចមានអាយុត្រឹមប្រមាណ ១៨ឆ្នាំប៉ុណ្ណោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបន់ស្រន់សម្តេចឲ្យទទួលមរណភាព គឺជាបណ្តាសាសម្រាប់ពួកគេ។ សម្តេចថា សម្តេចគង់តែស្លាប់ទេ តែយ៉ាងហោចណាស់ ក៏៤០ឆ្នាំទៀតដែរ ហើយអ្នកប្រមាថសម្តេច ក៏គង់តែស្លាប់ដូចគ្នា។ * សម្តេចតេជោ បានថ្លែងថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៧០ មានបងប្រុសម្នាក់មានភរិយាមានផ្ទៃពោះ ហើយស្នើសម្តេចដាក់ឈ្មោះកូនគាត់។ ដោយសារតែសម្តេចមិនរំពឹងថា បានវិលត្រឡប់ព្រោះការចូលសមរភូមិដ៏ក្តៅគគុកនៅក្នុងខេត្តត្បូងឃ្មុំ សម្តេចក៏ដាក់ឈ្មោះឲ្យកូនប្រុសនោះថា «សែន» មកដល់បច្ចុប្បន្នឈ្មោះទារកដែលសម្តេចដាក់ឲ្យនោះ ក៏នៅមានជីវិតផងដែរ។ *…

Details

ឆ្នាំនេះកាកបាទក្រហមកម្ពុជា ទទួលបាន​ថវិកា​​ពីសប្បុរ​សជន​នានា​សរុប​ចំនួនជាង ១៣លាន​៤សែន​ដុល្លារ​សហរដ្ឋអាមេរិក

photo_2017-05-09_09-25-29FN ៖ ​នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកាពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា។

សម្រាប់ឆ្នាំ២០១៧នេះកាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបពីសប្បុរសជននានាសរុបចំនួន​ ១៣,៤១០,២៨០ដុល្លារសហរដ្ឋអាមេរិក៕