ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកដោះបំណុល មុនពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចាក​ចេញពីប្រទេសនៅថ្ងៃស្អែក ទៅចូលរួមប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន។ បើទោះបីថា ក្រោយ​​ចូល​ឆ្នាំ​ខ្មែរ សូម្បីតែថ្ងៃឈប់សម្រាកនៅថ្ងៃអាទិត្យ ក៏មិនមានផងនោះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ដោះបំណុល​អោយ​ហើយ នៅសាកលវិទ្យាល័យធនធានមនុស្ស ដែលយើងបានរៀបចំកម្មវិធីរួមមកហើយ។ លើកនេះ គឺជាលើកទី​ ១៤ ដែល ខ្ញុំព្រះករុណាខ្ញុំ បានមកចូលរួមជាមួយសាកលវិទ្យាល័យដើម្បីប្រគល់​ជូននូវសញ្ញាបត្រ សម្រាប់ជ័យលាភី ដែលបានបញ្ចប់ការសិក្សា តាំងពីនៅក្នុងក្របខណ្ឌនៃអង្គ​ការ​ក្រៅ​រដ្ឋាភិបាលមួយ រហូតមកដល់ក្លាយខ្លួនជាសាកលវិទ្យាល័យមួយ ដែលរួមចំណែកផ្ដល់ការបណ្ដុះ​បណ្ដាល​នូវធនធានមនុស្ស។ ការធ្វើអោយកើតឡើង ជារឿងលំបាក តែការធ្វើអោយមាននិរន្តភាព ទើបជាការលំបាកជាង បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ បានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងដំណើរ​រីក​​ចម្រើនរបស់សាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ តែងតែលើកជារឿយៗថា ការធ្វើអោយកើតឡើង វា​ជា​រឿងលំបាកមួយហើយ ក៏ប៉ុន្តែ អ្វីដែលលំបាកជាងនេះទៀត គឺនិរន្តរភាពរបស់វា។ ការធ្វើអោយកើតឡើង​នូវ​សាលាមួយ ឬមន្ទីរពេទ្យមួយ ឬក៏ប្រឡាយទឹកមួយ វាជាការលំបាក ប៉ុន្តែ លំបាកជាងនេះទៀត តើត្រូវ​ធ្វើ​យ៉ាងម៉េចអោយមាននិរន្តរភាព? កន្លែងខ្លះធ្វើបានហើយ ប៉ុន្តែមិនអាចដំណើរការទៅបាន។ កន្លែង​ខ្លះ​ធ្វើ​អោយ​ខូតខាត…

Details

គ.ជ.ប នឹងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលឆ្នោត ដល់មន្រ្តី, តំណាងគណបក្ស និងNGO រយៈពេល៣ថ្ងៃ

fn-2017-04-27-17-31-56-0FN  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត ដល់មន្រ្តីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមវត្តមានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ចំណែកពិធីប្រកាសបិទវគ្គវិញ នឹងមានការចូលជាអធិបតីភាពដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប៕

អាជ្ញាធរថៃកំពុង​បញ្ជូនពលករខ្មែរ​ខុសច្បាប់​រាប់រយនាក់ មកទម្លាក់​នៅក្រុង​ប៉ោយប៉ែត

photo_2017-04-27_08-40-29FN ៖ យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ពលករខ្មែរ ដែលលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់ ទាំងចាស់ក្មេង រួមទាំងកុមារតូចៗរាប់រយនាក់ ត្រូវបានអាជ្ញាធរថៃដឹកមកទម្លាក់ចោលនៅច្រកព្រំដែនប៉ោយប៉ែត។ បើទោះបីជាយ៉ាងណា ការដឹកនាំមកទម្លាក់នេះ គឺអាជ្ញាធរថៃបានជូនដំណឹងមកភាគីកម្ពុជាហើយក៏មានការរង់ចាំទទួលពលករទាំងនោះពីសំណាក់អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ ផងដែរ។

បើតាមអាជ្ញាធរក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកនេះមានចំនួនសរុបជាង ១ពាន់នាក់ ហើយពួកគេនឹងត្រូវបញ្ជូនមកចាប់ពីយប់ថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ក្រុមពលករដែលអាជ្ញាធរបញ្ជូនត្រឡប់មកវិញនេះ គឺមកស្ទើរតែពីគ្រប់ខេត្តទាំងអស់។ ក្រុមពលករដែលត្រូវអាជ្ញាធរថៃ ដឹកមកទម្លាក់នៅក្រុងប៉ោយប៉ែត បានប្រាប់ក្រុមអ្នកព័ត៌មានថា ពួកគេត្រូវបានក្រុមមេខ្យល់នាំចូលទៅប្រទេសថៃ តាមច្រករបៀងជាថ្នូរនឹងការបង់ប្រាក់ប្រមាណ ៧០ដុល្លារអាមេរិក៕