សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា៥០,៣៥៦ដុល្លារ ខួងអណ្តូងទឹកស្អាតចំនួន១៨បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ក្នុងខេត្តស្ទឹងត្រែង

photo_2017-04-24_19-06-37FN ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ថ្មីៗ នេះ បានសម្រេចផ្តល់ថវិកាចំនួន ៥០,២៥៦ដុល្លារអាមេរិក (ប្រាំម៉ឺនពីររយហាសិបប្រាំមួយដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាត ចំនួន ១៨បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៤៩គ្រួសារ ស្មើនឹងមនុស្ស ១,៧៧៤នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ក្នុងភូមិចំនួន ៦ ឃុំចំនួន ៣ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែង បានទទួលអណ្តូងទឹកស្អាត ពីកាកបាទក្រហមកម្ពុជា សរុបចំនួន ១០៥អណ្តូង ដែលបានជួយដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋរស់នៅទីដាច់ស្រយាលខ្វះខាតទឹកប្រើប្រាស់ បានរាប់ពាន់គ្រួសារ៕

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និង អន្តរជាតិ បងប្អូនជនរួមជាតិទាំងអស់ជាទីនឹករឭក ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក ​នាយក​រដ្ឋ​មន្ត្រី​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា–វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់នៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម» ក្នុងឃុំសំពៅពូន ស្រុក​កោះ​ធំ ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាប់ជាមួយនឹងស្រុកឡុងប៊ិញ ខេត្តឤងយាង នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម។ ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជួយរំដោះប្រជាជន និង ប្រ​ទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិកា​រ ប្រកប​ដោយ​​ភាតរភាព ដោយបានចែករំលែកធនធានរបស់ខ្លួនចូលរួមវិភាគទានដ៏ថ្លៃថ្លា ក្នុងការជួយស្តារ និងអភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ចកម្ពុជា ជាបន្តបន្ទាប់រហូតមក។ ជាមួយនេះ កម្ពុជាសូមអបអរសាទរចំពោះការអភិវឌ្ឍ​សង្គម​ជាតិ​វៀតណាម ដែលតាមរយៈការរីកចម្រើននេះ ក៏នឹងអូសទាញបន្ថែមទៀត ដល់កំណើនសេដ្ឋកិច្ច និងការ​អភិវឌ្ឍប្រទេសជិតខាង ដូចជាកម្ពុជាផងដែរ។ ជាការពិត ពិធីនេះក៏ជាការរំឭកខួបអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលមកដល់ឆ្នាំ ២០១៧ នេះ មានរយៈពេល ៥០ ឆ្នាំមកហើយ (១៩៦៧-២០១៧) ។ តាមរយៈនេះ យើងឤចនិយាយបានថា ស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាចំណងដៃមួយនៃឱកាសខួបលើកទី…

Details

លោក ហ៊ុន ម៉ាណែត៖ យើងមិនអាចជប់កម្ពុជាឱ្យដូច អាមេរិកបានទេ តែយើងខំធ្វើឱ្យកម្ពុជារីកចម្រើន និងសម្បូរសប្បាយបាន បើធៀបនឹងអតីតកាល

FN ៖ លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ បានលើកឡើងថា យើងមិនអាចជប់កម្ពុជាឱ្យដូចអាមេរិកបានទេ ប៉ុន្តែយើងខិតខំធ្វើឱ្យមាតុភូមិយើងនេះ មានភាពរីកចម្រើន និងមានភាពសម្បូរសប្បាយបាន បើប្រៀបធៀបនឹងអតីតកាល។ លោកបានបន្តថា រាជរដ្ឋាភិបាលបានចូលរួមជួយប្រជាពលរដ្ឋ ទោះបានច្រើនក្តីតិចក្តី ក៏ជាការយកចិត្តទុកដាក់យ៉ាងគាប់ប្រសើរដែរ។ ជាក់ស្តែងថ្ងៃនេះ សមាគមកសិកម្មក្រុម៨ បានផ្ដល់ជូននូវបច្ចេកទេសថ្មី ពូជថ្មី របៀបដាំដុះថ្មី និងជួយជាគំនិតថ្មីៗមួយចំនួន ក្នុងការបង្កបង្កើនផលកសិកម្មជូនប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចជប់កម្ពុជាឱ្យដូចអាមេរិចបានទេ ប៉ុន្តែយើងខិតខំធ្វើឱ្យប្រទេសមានភាពរីកចម្រើន មានភាពសម្បូរសប្បាយ បើប្រៀបធៀបនឹងអតីតកាល»។ ជាក់ស្តែងរាជរដ្ឋាភិបាលបានខិតខំលើកស្ទួយសេដ្ឋកិច្ចជាតិនិងជួយដល់ប្រជាពលរដ្ឋ។ រដ្ឋមិនយកពន្ធលើដីកសិកម្ម និងសម្ភារកសិកម្ម ខិតខំស្វែងរកអ្នកវិនិយោគគិនបរទេស បង្កើតរោងចក្រ បង្កើតការងារជូនកូនចៅប្រជាពលរដ្ឋ ស្វែងរកទីផ្សារលក់កសិផល រដ្ឋបានទម្លាក់ ការប្រាក់ ១៨% ក្នុងមួយឆ្នាំ សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ប្រជាពលរដ្ឋដែរថា កុំពឹងលើការសន្យា និងសំណាងក្រៅខ្លួន ត្រូវពឹងលើខ្លួនឯងព្រោះប្រទេស…

Details