ក្រសួងការងារ៖ ឆ្នាំ២០១៦ កម្ពុជានាំចេញវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង បានជាង៧ពាន់លានដុល្លារ កើន៧%

photo_2017-04-20_17-17-05FN ៖ របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅលក់នៅទីផ្សារបរទេស មានជាង៧ពាន់លានដល្លារអាមេរិក ពោលកើនឡើង៧.២ភាគរយ។

របាយការណ៍បានបង្ហាញថា នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង គិតជាទឹកប្រាក់មានចំនួន «៧ ៣២១.៧៧លានដុល្លារអាមេរិក» កើនឡើង ៧.២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥។

របាយការណ៍ដដែល​បានបន្តថា នៅឆ្នាំ២០១៥ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនេះ គិតជាទឹកប្រាក់ ៦ ៨២៧.១លានដុល្លារអាមេរិក កើនឡើង ១៤.៥ភាគរយ។ រីឯទីផ្សារធំៗ ដែលកម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនោះ រួមមាន៖ ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និង​កាណាដា។

សូមជម្រាបថា សម្រាប់ឆ្នាំ២០១៦នេះ ទំហំពាណិជ្ជកម្មរួមរបស់កម្ពុជា បានកើនដល់ «១០.៦ពាន់លានដុល្លារអាមេរិក»៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែក​សញ្ញាបត្រ​ដល់និស្សិត​សកលវិទ្យាល័យ​អាស៊ីអឺរ៉ុប ជិត២ពាន់នាក់ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះអញ្ជើញ​ជាអធិបតីប្រគល់​សញ្ញាបត្រ ​ដល់និស្សិតសកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប (AEU) សរុប១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៧, ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៥, ថ្នាក់អនុបណ្ឌិតជំនាន់ទី៩ ថ្នាក់បណ្ឌិតជំនាន់ទី១ និងទី២។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាថ្ងៃដំបូងនៅក្នុងឆ្នាំថ្មីឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលសម្តេចបានអញ្ជើញមកចែកសញ្ញាបត្រដល់និស្សិត។ សម្តេចតេជោ ហ៊ុន សែន បានហៅការចែកសញ្ញាបត្រថ្ងៃនេះ មិនមែនជាការចៃដន្យនោះឡើយ តែជាវឌ្ឍនភាពដ៏ធំមួយសម្រាប់ការអប់រំ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលបានលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមក្នុងការបណ្តុះបណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីមានជនបរទេសជាច្រើន ដូចជាអាមេរិក កូរ៉េ ចិន ឡាវ និងវៀតណាម…

Details

តំបន់ទេសចរណ៍ជាច្រើន កំពុងលាក់ខ្លួននៅតំបន់អារ៉ែង ខេត្តកោះកុង, រដ្ឋមន្ត្រីទេសចរណ៍ ណែនាំឲ្យប្រជាសហគមន៍ ខំប្រឹងអនុវត្តន៍ការងារទាក់ទាញទេសចរ

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងែទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូមួយក្រុម និងសមាគមន៍ទីភ្នាក់ងារទេសចរណ៍ CATA ទៅធ្វើទស្សនកិច្ចនៅសហគមន៍អរកូទេសចរណ៍ អារ៉ែង ដើម្បីណែនាំឲ្យសហគមន៍អេកូទេសចរណ៍ ដែលទើបកើតថ្មីមួយនេះ ឲ្យខិតខំអនុវត្តន៍ការងាររបស់ខ្លួន ឲ្យស្របតាមស្តង់ដារជាតិ និងអាស៊ាន ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលទៅទស្សនាតំបន់នេះកាន់តែច្រើន។ សកម្មភាពនេះ មានការចូលរួមពីលោក ប៊ុន លឺត អភិបាលខេត្តកោះកុង លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម លោក សូខន ឫទ្ធិគុណ អនុរដ្ឋលេខាក្រសួងបរិស្ថានកញ្ញា Suwanna Gauntlet ប្រធានអង្គការសម្ព័ន្ធភាពសត្វព្រៃ និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ CATA លោកអភិបាលស្រុកថ្មបាំង មេឃុំទាំង៣ រួមជាមួយប្រជាពលរដ្ឋសហគមន៍ ជាង២០០នាក់ ដែលរស់នៅក្នុងឃុំចំនួន ៣ឃុំ នៃស្រុកថ្មបាំង ខេត្តកោះកុង។ លោករដ្ឋមន្ត្រីបានណែនាំឲ្យសហគមន៍អេកូទេសចរណ៍ អារ៉ែង ត្រូវខិតខំអនុវត្តន៍ការងាររបស់ខ្លួនឲ្យបានល្អ ស្របតាមស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា និងអាស៊ាន…

Details