រដ្ឋមន្ត្រីក្រសួងរ៉ែ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ចុះផ្អាក និងទប់ស្កាត់ស្ថានីយប្រេងឥន្ធនៈ ដែលគ្មានលិខិតបញ្ជាក់ លក្ខណៈបច្ចេកទេសសុវត្ថិភាព

photo_2017-04-20_17-26-39FN ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានធ្វើលិខិតផ្ញើទៅដល់ គ្រប់អភិបាលរាជធានី-ខេត្ត ទាំងអស់ទូទាំងប្រទេស ដោយជំរុញឲ្យមានការរិតបន្តឹង ចំពោះស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលបើកអាជីវកម្មក្នុងភូមិសាស្ត្ររាជធានីខេត្ត ឲ្យគោរពនូវលក្ខខណ្ឌ បច្ចេកទេសសុវត្ថិភាព ដើម្បីកាត់បន្ថយទប់ស្កាត់ និងបង្ការនូវឧប្បទវហេតុផ្ទុះ ឬឆាបឆេះនានាកើតឡើង។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យ អភិបាលរាជធានីខេត្តទាំងអស់ ធ្វើការផ្អាកនិងទប់ស្កាត់រាល់ការសាងសង់ ស្ថានីយប្រេងឥន្ធនៈថ្មីណា ដែលពុំមានលិខិតបញ្ជាក់ លក្ខណៈបច្ចេកទេសសុវត្ថិភាព ពីក្រសួងរ៉ែនិងថាមពល៕

រដ្ឋមន្រ្តី វង សូត៖ រាជរដ្ឋាភិបាលដាក់ចេញផែនការ៣ឆ្នាំ កាត់បន្ថយចំនួនកុមារ រស់នៅតាមណ្ឌលឲ្យបាន៣០%

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា ក្រសួងសង្គមកិច្ចដែលជា សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា លើផែនការសកម្មភាពជាតិ ចូលរួមកាត់បន្ថយកុមារដែលរស់នៅ តាមមណ្ឌលកុមារកំព្រារយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ឲ្យបាន៣០ភាគរយ ដើម្បីបង្ការ ការបញ្ចូលកុមារងាយរងគ្រោះ ទៅមណ្ឌលថែទាំ ក្នុងគោលបំណងទប់ស្កាត់ អំពើរំលោភបំពាននានា ឲ្យបានល្អប្រសើរទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោក ​វង សូត បានបន្ថែមទៀតថា ផែនការសកម្មភាពនេះ នឹងគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការគ្រប់គ្រង មណ្ឌលថែទាំកុមារ ដែលជាសមិទ្ធផលគោលនយោបាយ ដ៏មានសារៈសំខាន់​​មួយ ដើម្បីគ្រប់គ្រងការថែទាំកុមារ តាមមណ្ឌលនៅកម្ពុជា។ ផែនការសកម្មភាពនេះ មានយុទ្ធសាស្រ្តសំខាន់ៗចំនួន១១ រួមមានជុំវិញការពង្រឹងក្របខណ្ឌ​បទដ្ឋានគតិយុត្តិ ការពង្រីកសេវាបង្ការ និងឆ្លើយតបប្រកបដោយគុណភាព ការកសាងប្រព័ន្ធសង្គមកិច្ច ការពង្រីកប្រព័ន្ធពិនិត្យតាមដាន និងអធិការកិច្ច ការលើកកម្ពស់សមត្ថភាពរដ្ឋបាល នៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តផែនការនេះ និងកសាងនូវ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលរឹងមាំ។ ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ នូវបាយការណ៍ស្តីពីការកំណត់…

Details

ត្រីមាសទី១ ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ចូលថវិកាជាតិបាន៧៦៨លានដុល្លារ កើនឡើងដល់៩២%

FN ៖ នៅត្រីមាសទី១ ឆ្នាំ២០១៧នេះ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ បង់ចូលថវិកាជាតិបានប្រមាណ៧៦៨លានដុល្លារ កើនឡើង៩២ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ កិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយដ្ឋានពន្ធដារ បានបង្ហាញ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។ លោកលើកឡើងថា សម្រាប់ខែមីនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ១,៦៦៨,១៧៦.៧៩ លានរៀល (ប្រមាណជា ៤១៧.០៤ លានដុល្លារ)។ លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន…

Details