​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលផ្តល់កិត្តិយស​ ជូនម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ 

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះ​សំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា។ ការជួបសំណេះសំណាលគឺជាការ ផ្តល់កិត្តិយស និងកម្លាំងចិត្តដល់កីឡាការិនីខ្មែរ ដែលបានប្រឹងប្រែងប្រកួតដណ្តើម មេដាយមាសកម្រិតពិភពលោក។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានរាជរដ្ឋាភិបាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទេវតាឆ្នាំមិនធ្វើឲ្យកម្ពុជាខកបំណងនោះទេ តែបើពឹងផ្អែក និងផ្តេកផ្តួលតែលើទេវតា​ ក៏ប្រហែលកម្ពុជា មិនអាចទទួលបានមេដាយមាសពិភពលោកនោះឡើយ។ សម្តេចតេជោ បានថ្លែងថា កីឡាការិនី អ៊ុក ស្រីមុំ បាននាំយកមកនូវមោទនភាពជាតិមួយ តាមរយៈការដណ្តើម មេដាយមាសកម្រិតពិភពលោកនេះ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែអំណរគុណដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំពោះការប្រឹងប្រែងរហូតនាំមកនូវមោទនភាព និងកិត្តិយសជូនជាតិ តែក៏រំពឹងប្រឹងប្រែងបន្តទៀត ដើម្បីនាំមកនូវជ័យជម្នះថ្មីៗបន្ថែមទៀត។ *…

Details

សេចក្តីដកស្រង់សង្កថា ក្នុងពិធីអបអរសាទរ និងប្រគល់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភី មេដាយមាសពិភពលោក កីឡាប៉េតង់ ប្រចាំឆ្នាំ ២០១៧ នៅទីក្រុង GHENT ប្រទេសប៊ែលហ្សិក

ជោគជ័យឆ្នាំថ្មី និងការខិតខំយកបានមេដាយមាស និងប្រាក់ នៃកីឡាប៊ូល ឬប៉េតង់ពិភពលោក ដើម្បីជាការអបអរសាទរនូវជោគជ័យឆ្នាំថ្មី ដែលទើបនឹងមកដល់ថ្មីៗនេះ ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជា​របស់ យើងក៏បានទទួលនូវជោគជ័យថ្មី ដែលវីរៈកីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវកិត្តិយសសម្រាប់ជាតិ និងប្រជា ជន(កម្ពុជា)។ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា រួមជាមួយខ្ញុំ ដើម្បីស្វាគមន៍ វីរៈកីឡាការិនី អ៊ុក ស្រីមុំ, សូមអញ្ជើញ។ ក៏សូមអញ្ជើញផងដែរ លោកគ្រូ សុខ ម៉ុង។ ទន្ទឹមនឹងចំណាត់ថ្នាក់ មេដាយមាសពិភពលោក យើងក៏នៅមានចំណាត់ថ្នាក់មេដាយប្រាក់ពិភពលោក(មក)ជាមួយគ្នាផងដែរនៃ(ប៉េ តង់) ការវាយ(ជា)គូ ក៏សូមអញ្ជើញកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរាឃីម​។​ ក៏សូមអញ្ជើញ លោកគ្រូ អឹង ផាត។ ឥឡូវនេះ សូមអញ្ជើញទៅវិញចុះ សូមបង្ហាញខ្លួនប៉ុណ្ណឹងសិន។ ទេវតាឆ្នាំថ្មី ពិតជាមិនធ្វើអោយយើងខកចិត្តទេ ប៉ុន្តែបើពឹងតែលើទេវតាសុទ្ធសាធ ប្រហែលជាយើងគ្មានមេ ដាយមាស…

Details

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បោះផ្សាយសៀវភៅចំណេះដឹងទូទៅដ៏មានសារសំខាន់​ អំពីការផលិតទឹកស្អាត និងការកំណត់ថ្លៃលក់ទឹកស្អាត ដើម្បីជាជំនួយស្មារតីសម្រាប់សាធារណជនទូទៅ

photo_2017-04-20_17-28-57FN ៖ នាឱកាសនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់ពីថ្ងៃទី១៨-២១ ខែមេសា ឆ្នាំ២០១៧ ក្រសួងបានចេញផ្សាយនូវសៀវភៅចំណេះដឹងទូទៅ ដ៏មានសារសំខាន់អំពីការផលិតទឹកស្អាត និងកំណត់ថ្លៃលក់ទឹកស្អាត ដើម្បីជាជំនួយស្មារតីសម្រាប់សាធារណជនទូទៅ ជៀសវាងការចាញ់បោកការឃោសនារបស់ជនឆ្លៀតឱកាសមួយចំនួនតូច ដែលបានលើកយកបញ្ហាទឹកស្អាតមកធ្វើជាប្រធានបទ​ សម្រាប់វាយប្រហារមួលបង្កាច់មកលើរាជរដ្ឋាភិបាល ជាពិសេសនៅអំឡុងពេលមុនការបោះឆ្នោតម្តងៗ។

សៀវភៅចំណេះដឹងទូទៅ ដ៏មានសារប្រយោជន៍មួយក្បាលនេះ មានបកស្រាយអំពីដំណើរការនៃការផលិតទឹកស្អាត ប្រព័ន្ធផលិតកម្មទឹកស្អាត អំពីប្រភពទឹក (ទឹកឆៅ) គ្រោះថ្នាក់នៃការប្រើប្រាស់ទឹកឆៅ ការផ្គត់ផ្គង់ទឹកនៅទីប្រជុំជន និងជនបទ ការកំណត់ថ្លៃលក់ទឹកស្អាតដែលឈរលើមូលដ្ឋានគណនាជាលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងសុក្រឹត្យ និងព័ត៌មានសំខាន់ៗផ្សេងៗ ទៀតទាក់ទងនឹងវិស័យទឹកស្អាតនៅកម្ពុជា និងជាពិសេសបានបង្ហាញពីផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ទឹកស្អាតទីប្រជុំជន ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់នូវទស្សនវិស័យយ៉ាងច្បាស់លាស់ សម្រាប់វិស័យទឹកស្អាត “ប្រជាជនគ្រប់រូបត្រូវទទួលបានទឹកស្អាត ដែលមានគុណភាពល្អ ថ្លៃសមរម្យ និងមានចីរភាព នៅត្រឹមឆ្នាំ២០២៥។

សាធារណជនទូទៅអាច download ឯកសារដ៏មានប្រយោជន៍នេះ និងឯកសារសំខាន់ៗដទៃទៀតជាច្រើន ជា File PDF នៅលើគេហទំព័រផ្លូវការរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕