សេចក្តីដកស្រង់សង្កថា ពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ ៦ ពីជ្រោយចង្វាទៅថ្នល់កែង

សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះ​រាជាណា​ចក្រ​កម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញ​ចូលរួ​មនៅក្នុងឱកាសនេះ ជាទីនឹករលឹក។ សុំទោសប្រជាពលរដ្ឋដែលមកចូលរួម ពុំមានរោងសម្រាប់ជ្រកម្លប់ ដំបូង អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានសំដែងនូវការសូមអភ័យទោសជាមួយនឹងការដែលបងប្អូនយើង​ត្រូវមកអង្គុយនៅកណ្ដាលថ្ងៃ បណ្ដាលមកពីទេវតាបានសាកល្បងនូវសមត្ថភាពរបស់យើងកាលពីម្សិល​មិញនេះ ដោយនាំមកចូលខ្យល់កន្ទ្រាក់មួយ ហើយធ្វើអោយរោងដែលទុកសម្រាប់ជាម្លប់ជ្រករបស់បងប្អូន​ប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមនៅទីនេះ ត្រូវបាក់រលំ។ ខ្ញុំព្រះករុណាខ្ញុំ គិតថា ទីមួយ ទេវតាសង​យើង​វិញ ដោយសារតែឆ្នាំទៅ ទេវតាចុះមកអត់យក​ភ្លៀងមកជាមួយ ធ្វើអោយយើងលំបាក​ ខ្វះខាតទឹក​តែ​ម្ដង។ ដល់ទៅព្រះនាងរៀបយាងទៅវិញ ចាក់(ទឹកភ្លៀង)មកតែម្ដង អាហ្នឹងទីមួយ។ ប៉ុន្តែទីពីរ ទេវតាអាច​សាក​ល្បងសមត្ថភាពរបស់យើងនៅពេលនេះថា តើ​បាក់រោងប៉ុណ្ណឹងហើយ នៅតែសម្ពោធទៀត ឬអត់។ ប៉ុន្តែ បើទោះបីបាក់អស់ហើយ មកឈរ ឬអង្គុយជាមួយគ្នា ក៏ត្រូវតែធ្វើរឿងនេះអោយបាន ដើម្បីសម្ពោធ​ដាក់​អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦ អា ប្រវែង ៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ កាត់ខេត្ត​កណ្ដាល…

Details